ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​វីឡា​ទំនើប​ៗ​អម​ដោយ​សួនច្បារ​សាគូ​រ៉ា​​បែប​ជប៉ុន​របស់ «​បុរី​ជាម តិច ដឹ​សាគូ​រ៉ា​ផាក​» បាន​ដំណើរ​លក់​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​បុរី​លំដាប់​ខ្ពស់​ថ្មី​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​លេច​រូបរាង​ហើយ គឺ បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក…

រាជធានី​ភ្នំពេញ ៖ គម្រោង​បុរី​លំដាប់​ខ្ពស់​ថ្មី​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​លេច​រូបរាង​ហើយ គឺ បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក ត្រូវ​បាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០១ ខែសីហា ឆ្នាំ ២០២០ នៅ​លើ​ផ្ទៃដី​ប្រមាណ​២០​ហិត​តា នៅ​លើ​តំបន់​ដ៏​មាន​សក្តានុពល​ប្រកបដោយ​ផា​សុខភាព​។

ពិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ជាម តិច អគ្គនាយក បុរី ជាម តិច និង​ភរិយា​, ព្រមទាំង​អគ្គនាយករង ថ្នាក់ដឹកនាំ បុគ្គលិក​ទាំងអស់ និង​ភ្ញៀវ​កិត្តិយស​ជា​អតិថិជន ដែល​មាន​ចំណាប់អារម្មណ៍​នាំ​គ្នា​ទៅ​កក់​ប្រាក់​យ៉ាងច្រើន​កុះករ​។ នៅ​ក្នុង​ឱកាស​នោះ ក៏​មានការ​ចូលរួម​ពី​កញ្ញា​ហ៊ិ​ន ចាន់​នី​រ័​ត្ន ជាតា​រា​តំណាង​អោយ​បុរី ជាម តិច ផង​ដែរ ។

លោក ជាម ទី អគ្គនាយករង​ក្រុមហ៊ុន បុរី ជាម តិច ក៏​បាន​ថ្លែង​អោយ​ដឹង​ថា បុរី ជាម តិច ជា​គម្រោង​លំដាប់​ខ្ពស់​ថ្មី​មួយ​នៅ​កម្ពុជា ដែល​មាន​វីឡា​ទំនើប​ៗ​អម​ដោយ​សួនផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​លើ​ផ្ទៃ​២០​ហិត​តា ។ លោក​អគ្គនាយករង បាន​បន្ត​ថា លោក​សង្ឃឹមថា បុរី ជាម តិច ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​លើក​ស្ទួយ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កិច្ច​ជាតិ​នៅ​កម្ពុជា និង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ជា​ច្រើន​ផង​ដែរ ។

លោក ប៉ែន ណា​ក់ ជា​ប្រធាន​គ្រប់គ្រង​គម្រោង បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក បានអោយ​ដឹង​ថា វត្ត​មាន​អស់លោក លោកស្រី​នៅ​ថ្ងៃ​ពិធី​នេះ គឺ​រង់ចាំ​ជាវ​នូវ​វីឡា​ក្នុង​ក្តី​ស្រ​ម៉ៃ​របស់​លោក លោកស្រី ។ ជា​ពិសេស​ទៀត​នោះ លោក លោកស្រី​ពិតជា​ចង់​ដឹង​ថា តើ​បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក មាន​អ្វី​ដែល​​ថ្មី ដែល​ប្លែក និង​អស្ចារ្យ​ដែល​លោក លោកស្រី តែងតែ​ស្រមៃ​ចង់បាន​អោយ​កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ ?​។ នៅ​ក្នុង​ឱកាស​នោះ លោក​ប្រធាន​គ្រប់គ្រង​ក៏​បាន​បង្ហាញ​នៅ​វី​ដេ​អូ​ឃ្លី​ប​ពី​គម្រោង វីឡា​ដ៏​ប្រណីត​ៗ​លំដាប់​កំពូល​ជូន​ដល់​អតិថិជន​ផង​ដែរ ។

លោក ហោ ហេង​លី ស្ថាបត្យករ​បាន​លើក​ឡើង​ថា «​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​វប្បធម៌​ថ្មី​នៃ​ការ​រស់នៅ​ថ្មី ផ្តល់​ជូន​នូវ​កន្លែង​រស់នៅ​ដែល​មាន​សុវត្ថិភាព ផា​សុខភាព និង​សុភមង្គល​សុខដុម​រមនា​ជា​គំនិត​ចំបង​ក្នុង​ការ​ឌី​ហ្សា​ញ​របស់​ពួក​យើងខ្ញុំ ។ ការ​ចូលរួម​សិក្សា និង​សហការ​ដោយ​អ្នកជំនាញ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ​ជំលៀស​ទឹកភ្លៀង ទឹក​កខ្វក់ ការ​គ្រប់​គ្រង​បណ្តាញ​ទឹក​ស្អាត គ្រប់​បណ្តាញ​អគ្គិសនី គ្រឹះ​អគារ និង គ្រឿង​បង្គុំ​របស់​អគារ ។ ការ​បរិច្ចាគ​ទីធ្លា​សំរាប់​សួនច្បារ សួន​កុមារ ផ្លូវ​ដើរ ចំណតរថយន្ត សួន​ក្នុង​របង​ផ្ទះ ទាំងនេះ​គឺជា​អ្វី​ដែល​ក្រុមការងារ​យើងខ្ញុំ​ផ្តល់​អាទិភាព​» ។

លោកស្រី យួ​ម ចាន់​រ៉ា​នី ប្រធាន​ផ្នែក​លក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា គម្រោង​បុរី ជាម តិច គឺជា​បុរី​ដំបូង និង​តែ​មួយ​គត់​នៅ​កម្ពុជា​ដែល​មាន​ផ្នត់គំនិត​បង្កើត​ថ្មី​ដោយ​ជ្រើសរើស​ការ​ដាំ​ផ្កា​សាគូ​រ៉ា​ធ្វើ​ជា​សួន​ប្លែក​ៗ​ដើម្បី​ផ្តល់​ជូន​នូវ​ការ​រស់នៅ​ជាមួយ​ភាព​ស្រស់បំព្រង​នៃ​ពិភព​ផ្កា​សាគូ​រ៉ា និង​ការ​រស់នៅ​ដែល​ផ្សារ​ភ្ជាប់​និង​រដូវ​ផ្កា​រីក​ជាមួយ​និង​ពិធីបុណ្យ​ផ្កា​សាគូ​រ៉ា​បែប​ជប៉ុន ។

លោកស្រី យួ​ម ចាន់​រ៉ា​នី ក៏​បានអោយ​ដឹង​ទៀត​ថា បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក មាន​លំនៅ​ឋាន​ចំនួន​​៦០០ បែប​វីឡា​ទំនើប មាន​៥​ប្រភេទ គឺ វីឡា​ឃ្វី​ន​, វីឡា​សាគូ​រ៉ា​, វីឡា​ភ្លោះ​, វីឡា​កូនកាត់ និង​​វ​I​ឡា​កូនកាត់ SC ព្រម​ជាមួយ​ផ្ទះ​អាជីវកម្ម របស់​គម្រោង បុរី ជាម តិច ពិតជា​អស្ចារ្យ​ជាមួយ​សោ​ភ័​ណ្ឌ​ភាព​ដ៏​ស្រស់​ត្រកាល​ដែល​គ្របដណ្តប់​ទៅ​ដោយ​សួនផ្កា សាគូ​រ៉ា រួម​ជាមួយ​ធម្មជាតិ​បៃតង​ចម្រុះ​ដ៏​ស្រស់បំព្រង​នឹង​ធ្វើ​អោយ​ជីវិត​របស់​លោក​អ្នក​ពោរពេញ​ទៅ​ដោយ​ភាព​ស្រស់ថ្លា និង​កាន់តែ​មាន​សុភមង្គល​ព្រម​ជាមួយនឹង​ក្លឹ​ប​ហាត់ប្រាណ អាង​ហែល​ទឹក កន្លែង​ពិ​ក​និក ដែល​អាច​អោយ​លោក​អ្នកធ្វើការ​រំសាយ​អស់​នូវ​ភាព​តានតឹង​ដោយ​មិន​ចាំបាច់​ទៅ​ណា​ឆ្ងាយ​។ នៅ​ក្នុង​បើក​លក់​ជា​ផ្លូវការ​នោះ​ដែរ បុរី ជាម តិច ផ្តល់​ជូន​នូវ​ការ​ប្រូ​ម៉ូ​សិន​ពិសេស បញ្ចុះតម្លៃ ១០​ភាគរយ ជា​ការ​លើកទឹកចិត្ត សម្រាប់​អតិថិជន​ដែល​បាន​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​។

លោកស្រី យួ​ម ចាន់​រ៉ា​នី ប្រធាន​ផ្នែក​លក់​បាន​បញ្ជាក់​អោយ​ដឹង​ទៀត​ថា ទីតាំង គម្រោង បុរី ជាម តិច ស្ថិត​នៅ​ជាប់​ជាតិ​ផ្លូវ​លេខ​២ ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ ពី​ផ្លូវ​សម្តេច​តេ​ជោ​ហ៊ុន សែន ខាង​លិច​សាលាសង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជា​តំបន់​អភិវឌ្ឍន៍​ចម្រុះ​សម្បូរ​បែប​មាន​មហាវិថី​ធំ ៥០​ម៉ែត្រ ,៦០​ម៉ែត្រ សម្តេច​តេ​ជោ និង​គម្រោង​ធំ​ៗ​ជា​ច្រើន​ដូច​ជា ផ្សារ​ទំនើប Aeon3; PH Diamond Place; ChipMong Megamall; មន្ទីរពេទ្យ​អន្តរជាតិ សាលា​អន្តរ​ជាតិ ISPP; អគារ​ខុន​ដូរ​ខ្ពស់​ៗ ទីក្រុង​កូន​នាគ​(ING CITY) ព្រមទាំង​គម្រោង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ផង​ដែរ ។

បន្ទាប់​ពី​ធ្វើ​បទ​បង្ហាញ​អគ្គនាយក អគ្គនាយករង និង​ថ្នាក់ដឹកនាំ បុរី​ជាម​តិច ក៏​បាន​កាត់​ខ្សែបូ​បើក​ដំណើរ​លក់​គម្រោង​បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក ចាប់ពី​ពេល​តទៅ​។ បើ​ចាប់អារម្មណ៍ សូម​ទំនាក់​ទំនង​ទូរស័ព្ទ​លេខ ៖ 069 6789 39/ 089 289 456 ឬ​ទំ​ហ័​រ​ហ្វេ​ស​ប៊ុ​ក Borey Cheam Tech https://www.facebook.com/boreycheamtech/៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ