ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​សុទ្ធតែ​ឆ្លង​ដែន ឆ្លង​ប្រទេស​ផង​មាន​ទៅ​តិច​ណា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាល​ជាតិ នា​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាល​ជាតិ នា​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា មន្ទីរ​ប្រឆាំង​គ្រឿងញៀន​មាន​រៀបចំ​ពិធី​បញ្ជូន​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​២​នាក់ និង​ថ្នាំ​ញៀន​ប្រមាណ​២០០​គីឡូក្រាម​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​នៅ​ព្រឹក ថ្ងៃ​ទី​២ ខែសីហា​នេះ ដើម្បី​កសាង​សំណុំរឿង​បន្ត​នីតិវិធី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ឈ្មួញ​គ្រឿងញៀន​២​នាក់ និង​ថ្នាំ​ញៀន​ជាង​២០០​គីឡូក្រាម​នេះ គឺ​ក្រោម​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ដោយ​កម្លាំង​ជំនាញ​ការិយាល័យ​ជំនាញ​ទី​១ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

កិច្ចសហការ​នោះ​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ដែល​សមត្ថកិច្ច​បាន​បើក​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​២ នាក់​នៅ​ចំណុច​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ​ជា​ករណី​ដឹក​ជញ្ជូន​ជួញដូរ​គ្រឿងញៀន ឆ្លង​ដែន​ពី​ប្រទេស​ឡាវ​មក​កម្ពុជា ដោយ​ខុសច្បាប់ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ឺ​ម រ៉ា ហៅ ស្វិត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ម្នាក់​ឈ្មោះ លីវ ស៊ី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ពួក​គេ​គ្មាន​ទីលំនៅ​ពិតប្រាកដ ។ លទ្ធផល​ចាប់​យក​វត្ថុ​តាង សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ២០១ កញ្ចប់​ធំ ស្មើ​ទម្ងន់​២០០​គី ឡូ​ក្រាម ។ ម៉ូតូ​កង់​បី​ឥណ្ឌា​១ គ្រឿង ។

លោក​ឧត្តម​សេនី​ឯក ឡឹ​ក វណ្ណៈ បញ្ជាក់​បន្ថែម​ចុង​ក្រោយ​ថា ដោយសារ​ករណី​ខាងលើ​នេះ សមត្ត​កិច្ច​រួម​គ្នា​សហការ​បង្ក្រាប​នៅ​លើ​ទឹកដី​ខេត្តព្រះវិហារ ទើបត្រូវ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ជា​ឈ្មួញ​គ្រឿងញៀន នឹង​ថ្នាំ​ញៀន​២០០ គីឡូក្រាម​នោះ​ទៅ​កាន់​សាលាដំបូង​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ