នេះមិនមែនជាលើកទី១ទេ ក្នុងការប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាម
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋកសិករបានប្រទះឃើញគ្រាប់ប្រភេទ M៧៩មួយគ្រាប់ចំណុចវាលព្រិចជើងភ្នំរយក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១ សីហា ២០២០ បានមករាយការណ៍ដល់សមត្ថកិច្ច ។

ប៉ូលិសប៉ុស្គិ៍រដ្ឋបាលឃុំពង្របានឱ្យដឹង ក្រោយពីបានទទួលព័តមានរាយការណ៍ពីប្រជាពលរដ្ឋនោះសមត្ថកិច្ចប៉ូលិសបានចុះទៅដល់ចំណុចកើតហេតុដែលប្រជាពលរដ្ឋប្រទះឃើញនឹងបានធ្វើការហ៊ំព័ទ្ធដោយខ្សែជំវិញជាសញ្ញាហាមឃាត់មិនឱ្យប៉ះពាល់ ។

ប៉ូលិសប៉ុស្គិ៍រដ្ឋបាលឃុំបន្តឱ្យដឹង ប្រជាពលរដ្ឋកសិករកន្លងទៅ តែងតែបានប្រះឃើញគ្រាប់ដែលសេសសល់ កាលពីសម័យសង្គ្រាមជាញឹកញាប់មកហើយ នេះមិនមែនជាលើកទីមួយនោះទេ ខណៈនេះគ្រាប់ប្រភេទM៧៩ ដែលប្រជាពលរដ្ឋបានប្រទះឃើញប៉ូលិសបានប្រគល់ទៅឱ្យហេឡូត្រាសយកទៅកម្ទេចចោលក្នុងថ្ងៃដដែល៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ