ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីបាត់មនុស្សម្នាក់ ចេញ​ទូក​មួយ​គ្រឿង​ទៀតស្វែង​រក​បន្ត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សេចក្តីរាយការណ៍បឋមថា ករណី​បាត់​ខ្លួន​អ្នក​ឃ្វាលគោ ​ដែល​កំពុង​បង្ក​​កា​រភ្ញាក់ផ្អើល​ពេញ​ភូមិ​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​តាំងពី​ថ្ងៃ​ទី​៣០ ​កក្កដា នោះ គិត​ត្រឹម​​ព្រឹក​​ថ្ងៃ​ទី​១ ​សីហា​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សេចក្តីរាយការណ៍បឋមថា ករណី​បាត់​ខ្លួន​អ្នក​ឃ្វាលគោ ​ដែល​កំពុង​បង្ក​​កា​រភ្ញាក់ផ្អើល​ពេញ​ភូមិ​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​តាំងពី​ថ្ងៃ​ទី​៣០ ​កក្កដា នោះ គិត​ត្រឹម​​ព្រឹក​​ថ្ងៃ​ទី​១ ​សីហា​ នេះ​ ​​ធ្វើ​ឱ្យអាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ​នៅតែ​មមារ​ញឹក​ ​ក្នុង​កា​ររុក​រក​​បន្តទៀត ។

សេចក្តីរាយការណ៍បន្តថា កម្លាំងមិន​ត្រឹម​ប្រើប្រាស់​គ្រឿងចក្រ ​កាយ​ចូក​សំរាម​​ទេ ​ពេល​នេះ​ថែម​ទាំង​ដាក់​ទូក​ជ័រ​១​ចុះ​ក្នុង​ស្រះ​ចាក់សំរាម​​នោះ​ថែម​ទៀត​ ខណៈ​កងក​ម្លាំ​មួយ​ចំនួន​បែងចែក​ផ្លូវ​គ្នារុករក​តាមចម្ការ​​ដំឡូង​អ្នកស្រុក​និង​តាម​ព្រៃ​ ។

ស្ថិតនៅ​​ចំណុច​កើតហេតុ ​មាន​ទាំង​អ្នក​ស្ម័គ្រចិត្ត​ចុះ​ទៅ​ក្នុង​ទឹក​ស្អុយ​នោះ​ទប់​ខ្សែ​ដើម្បី​អូស​​ពើក​យក​ឡើង​លើ​ក្រែង​សាកសព​នៅ​ខាងក្រោម​ ។

សូមបញ្ជាក់ថា ​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ ពេល​ទៅ​ស៊ីឈ្នួល​ឃ្វាលគោ​ឲ្យ​គេ​ កាលពី​ថ្ងៃ​ទី​៣០ ​កក្កដា​ ២០២០​ មានឈ្មោះ​កែវ ​ជួប ​ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ ​ភូមិ​ព្រៃ​គប់​ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​មាន​ទីលំនៅ​ភូមិ​ត្រពាំង​សិលា​ឃុំ​ឈើ​កាច់​ ស្រុក​បាភ្នំ​ ខេត្តព្រៃវែង ។

ព័ត៌មានបន្ថែម កោះសន្តិភាព​មាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ