ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​ប្រយ័ត្ន​ខ្ពស់ ​ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ពី​អាកាសធាតុ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០​នេះ ដោយ​ក្រសួង​បញ្ជាក់​ថា ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​០៤…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ពី​អាកាសធាតុ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០​នេះ ដោយ​ក្រសួង​បញ្ជាក់​ថា ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​០៤ ខែសីហា ខេត្ត​មាត់សមុទ្រ និង​នៅ​ភាគ​ឦសាន នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ខ្យល់​បក់​ខ្លាំង សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ធម្មជាតិ ។

ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ទៀត​ថា ដោយសារ​ឥទ្ធិពល​នៃ​វិ​សម្ពាធ (TD) ដែល​បច្ចុប្បន្ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្បែរ​កោះ ហៃណាំ រួច​បន្តដំណើរ​ចូល​វៀតណាម​ភាគ​ខាងជើង​នៅ​ថ្ងៃ​ទី ២ ខែសីហា ខាង​មុខ ។

ក្រសួង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បន្ត​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ធម្មជាតិ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕