ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​កម្ពុជា ណែនាំ​អភិបាលរាជធានីខេត្ត ​ទាំង​២៥ ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ពី​វៀតណាម

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣១ កក្កដា ២០២០​នេះ បាន​ចេញ​សេចក្តីណែនាំ​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម​កំពុង​តែ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​ក្នុង​សហ​គម​ន៌​ក្នុង​ពេល​ថ្មី​ៗ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣១ កក្កដា ២០២០​នេះ បាន​ចេញ​សេចក្តីណែនាំ​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម​កំពុង​តែ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​ក្នុង​សហ​គម​ន៌​ក្នុង​ពេល​ថ្មី​ៗ​នេះ ។

សូម​បញ្ជាក់​ថា ពេល​នេះ ប្រទេស​វៀតណាម​កំពុង​ភ័យ​ខ្លាំង​ពី​ការ​រាលដាល​រលក​ទី​ពីរ​នៃ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស ពិសេស​នៅ​ដា​ណា​ង ហូ​ជី​មិ​ញ និង​ហាណូយ ចំណែក​ថៃ​ក៏​នៅ​តែ​ប្រយ័ត្ន​រឿង​កូ​វី​ដ​-១៩​នេះ ដោយ​បន្ត​ការ​ដាក់ ប្រទេស​នៅ​ក្នុង​ស្ថានភាព​អាសន្ន​រហូត​ដល់​ចុងខែ​សីហា ។

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​ក៏​មាន​កំណើន​កូ​វី​ដ​-១៩ ដល់​ជាង ២៣០​នាក់​ហើយ ដែល​សុទ្ធតែ​ជា​ករណី​នៃ​ការ​នាំ​ចូល​ពី​ខាងក្រៅ​។ ប៉ុន្តែ​វា​ហាក់ដូចជា​មិន​មាន​ករណី នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ថៃ​ទេ ។ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មាន​របង​ជាប់​កម្ពុជា​នោះ វា​ជា​ការ​ចាំបាច់​ត្រូវ​ធានា​ថា កម្ពុជា​មិន​ត្រូវ​ប្រហែស តាម​ព្រំដែន​ជាមួយ​ប្រទេស​ទាំង​ពីរ​ឡើយ ហើយ​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​កុំ​ឲ្យ​មានការ​នាំ​ចូល​តាម​ច្រកព្រំដែន​ប្រទេស​ទាំង​ពីរ​នេះ​តាម​រយៈ​ការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​ព្រំដែន ។

សេចក្តីណែនាំ​ថ្នាក់​ក្រោម​ជាតិ របស់​ក្រសួងសុខាភិបាល​មាន​ដូច​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ