ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដឹកនាំដោយវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ សហការជាមួយកម្លាំងការិយាល័យនគរ
បាលការពារនិងអន្តរាគមន៍ បានប្រមូលក្មេងទំនើងដើរដេកគ្មានសណ្តាប់ធ្នាប់នៅតាមសួនច្បារបឹងហ្កាឡូ ម្តុំព្រះអង្គចេកព្រះអង្គចម និងនៅតាមមាត់ស្ទឹង បាន២ក្រុមមានចំនួន១៥នាក់ នាំយកមកការិយាល័យដើម្បីឱ្យឪពុកម្តាយធ្វើកិច្ចសន្យាយកទៅផ្ទះធ្វើការអប់រំវិញ ។

ការប្រមូលក្មេងទំនើងនេះ ធ្វើឡើងនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។
លោកនាយការិយាល័យ ហង្ស សូផាតភីរម្យថ្លែងថា ក្មេងទំនើងទាំង១៥នាក់នេះ នៅពេលនាំយកមកធ្វើការសួរនាំឃើញថាពុំមានជាប់ពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ្ឌទេ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនគឺអវិជ្ជមានទាំងអស់ ។
បន្ទាប់មក សមត្ថកិច្ចបានធ្វើការអប់រំជាលើកទី១ និងប្រគល់ទៅឱ្យអាណាព្យាបាលយកទៅលំនៅឋានអប់រំបន្តទៀត ៕


ចែករំលែកព័តមាននេះ