មន្ត្រីជាន់ខ្ពស់​មួយ​រូប​រិះគន់​មន្ត្រី​មួយ​ចំនួន​រឿង​បម្រើសេវា​រដ្ឋ


រាជធានី​ភ្នំពេញ ៖ លោក ដួង តារា ដែល​ជា​អនុរដ្ឋលេខាធិការ​នៅ​គណៈរដ្ឋមន្ត្រី បាន​បង្ហោះ​សារមុន​នេះ​បន្តិច​ថា « ខ្ញុំ​មក​សុំ​បញ្ជាក់​ក្រដាស​ស្នាម សំបុត្រ​កំ​ណេ​ី​ត សំបុត្រ​អាពាហ៍ពិពាហ៍ និង​អត្តសញ្ញាណប័ណ្ណ​នៅ​ច្រក​ចេញចូល​តែ​មួយ របស់​ខណ្ឌ​មួយ នៅ​ភ្នំពេញ ។ ខ្ញុំ​ពិតជា​ខកចិត្ត​និង​សោកស្តាយ​ចំពោះ​សេវាកម្ម​ប​ម្រេី​ប្រជា​ល​រដ្ឋ​នៅ​ទីនោះ ដែល​ខ្វះ​ភាពរ​ស់រាយ​រាក់ទាក់ និង​មិន​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ច្បាស់​ថា ត្រូវ​ទៅ​តុ​ណាមួយ​…​ជួប​អ្នក​ណា​…​។​»​នេះ​បើ​យោង​តាម​ហ្វេ​ក​ប៊ុ​ករប​ស់លោក​បាន​ផ្សាយនាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ ។

លោក ដួង តារា បាន​បញ្ជាក់​ទៀត​ថា មន្ត្រី​ក្មេង​ៗ​ក្រៅពី​សមត្ថភាព ចំណេះដឹង ត្រូវ​មាន​សមត្ថភាព​សុ​ជីវ​ធ​ម៍ និង​គុណធម៌​ក្នុង​ខ្លួន ហេី​យ​មាន​បេះដូង ថ្លេី​ម​ប្រ​ម៉ាត់ រីករាយ​ក្នុង​កា​រប​ម្រេ​ី​ប្រជាពលរដ្ឋ​ពិតប្រាកដ ។

លោក​បាន​បន្ត​ថា យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់ និង​ស្នាមញញឹម និង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ