ស្រុកព្រៃនប់ ៖ អាកាសធាតុនៅតំបន់ស្រុកព្រៃនប់ ចាប់ពីវេលាទៀបភ្លឺឈានចូលថ្ងៃទី31 ខែកក្កដា ឆ្នាំ2020 នេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំជាមួយនឹងផ្គររន្ទះ ផ្លេកបន្ទោរ តែយ៉ាងណាក៏ដោយ ក៏មិនបណ្ដាលឱ្យប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ និងអាយុជីវិតមនុស្ស ព្រមទាំងជីវិតសត្វឡើយ ។

ជាមួយគ្នានេះដែរ ពលរដ្ឋមួយចំនួននៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ បានស្នើដល់អាជ្ញាធរ និងស្ថាប័នជំនាញជួយពិនិត្យ និងមានវិធានការកែសម្រួលប្រព័ន្ធបង្ហូរទឹកនៅជាប់ចិញ្ចើមផ្លូវជាតិលេខ៤ មុខលំនៅឋានរបស់ពួកគាត់ផង។ ព្រោះថា ស្របពេលដែលមានភ្លៀងធ្លាក់ម្តងៗ ចំណុចនេះបង្កឱ្យមានទឹកជន់លេចពីទីខ្ពស់ហូរកាត់ផ្លូវជាតិ ចូលមកដល់ក្នុងលំនៅឋានរបស់ពួកគាត់ជាបន្តបន្ទាប់ ។

ជាក់ស្ដែង ដូចជាភ្លៀងមួយមេព្រឹកថ្ងៃទី៣១ ខែកក្កដានេះ ទឹកបានហូរលើផ្លូវជាតិ ដោយមិនមានកន្លែងហូរ ព្រោះប្រព័ន្ធលូសម្រាប់រំដោះទឹកនេះ ត្រូវបានរួមតូចដោយសារតែការចាក់ដី ។
ពលរដ្ឋសង្ឈឹមថា ខាងអាជ្ញាធរខាងជំនាញ នឹងចុះពិនិត្យ ព្រមទាំងមានវិធានការណ៍កែសម្រួល ដោយអនុគ្រោះ ។

ចែករំលែកព័តមាននេះ