ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅខ្លួន កន្ទួល និង​ឈឺខ្លួន​ប្រាណ​កំពុង​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​សង្ស័យ​ថា គ្រុន​ឈីក​​(​វី​ដេ​អូ)

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ បាន​រៀបរាប់​ពី​អាការៈរោគ​សញ្ញា ដោយ​ចេញ​កន្ទួល​ក្រហម ក្តៅខ្លួន និង​ឈឺខ្លួន​ប្រាណ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ បាន​រៀបរាប់​ពី​អាការៈរោគ​សញ្ញា ដោយ​ចេញ​កន្ទួល​ក្រហម ក្តៅខ្លួន និង​ឈឺខ្លួន​ប្រាណ ដែល​កំពុង​កើត​មាន​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​លើ​ពលរដ្ឋ​មួយ​ចំនួន​នៅ​មូលដ្ឋាន​នោះ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​ជំងឺ​គ្រុន​ឈី​ក​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​នេះ មន្ត្រី​ជំនាញ​សុខាភិបាល ក៏​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​នាំ​អ្នកជំងឺ​ទៅ​ពិគ្រោះ និង​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក ដើម្បី​កំណត់​ពី​រោគ​សញ្ញា​នេះ​ឱ្យ​បាន​ច្បាស់លាស់​។ ប៉ុន្តែ​ពលរដ្ឋ​ភាគច្រើន​បាន​ព្យាយាម​ព្យាបាល​នៅ​នឹង​មូលដ្ឋាន​ផ្ទាល់ ដោយ​មិនសូវ​មាន​អ្នក​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ឡើយ ។

ប្រការ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​តួលេខ​ចំនួន​អ្នកជំងឺ (​សង្ស័យ​ថា គ្រុន​ឈី​ក​) នៅ​តាម​មូលដ្ឋាន​ខ្លះ​មិន​ច្បាស់លាស់​នោះ​ទេ ដោយ​ខ្លះ​ថា​មាន​ច្រើន ខ្លះ​ទៀត​ថា​មាន​តិច ដូច្នេះ​ដែល​ជា​ការ​ចាំបាច់ គួរតែ​មាន​កិច្ចសហការ​ពី​មន្ត្រី​មូលដ្ឋាន​ជាមួយ​ផ្នែក​សុខាភិបាល ដើម្បី​ពិនិត្យ​វាយតម្លៃ​ឱ្យ​ច្បាស់ លាស់​ពី​ស្ថានភាព​ជំងឺ និង​ចាត់វិធានការ​ជួយ​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ