រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី31 ខែកក្កដានេះ បានបញ្ជាក់ឲ្យដឹងថា បានព្យាបាលអ្នកឆ្លងជំងឺកូវី19 ជាសះស្បើយចំនួនពីរនាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា បច្ចុប្បន្នអ្នកឆ្លងជំងឺ កូវីដ-19 ចំនួន 69 នាក់ ខណៈកំពុងព្យាបាលមាន 68នាក់ បានកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ និង ០១នាក់កំពុងព្យាបាលនៅក្នុងស្ថានទូតសាហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ។

ក្រសួងបានឲ្យដឹងទៀតថា អ្នកដែលបានព្យាបាលជាសះស្បើយចំនួន 2នាក់នោះត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីពួកគេត្រូវបានធ្វើតេស្តរកវីរុសកូវីដ១៩ចំនួន២ដង ។
ក្រសួងបានបន្តថា គិតដល់បច្ចុប្បន្នអ្នកដែលឆ្លងជំងឺ កូវីដ19 មានចំនួន 234 នាក់នៅទូទាំងប្រទេស ក្នុងនោះមានស្ត្រី 46 នាក់ និងបុរស ១៨៨នាក់ ។ អ្នកព្យាបាលជាសះស្បើយពីជំងឺកូវីដ19 មានចំនួន ១៦៤នាក់ ។
ក្រសួងបានឲ្យដឹងទៀតថា អ្នកកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួន 68នាក់ ក្នុងនោះនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត៤នាក់ នៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញមានចំនួន៤៩នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន 15 នាក់ជាបុរស។និងនៅព្យាបាលនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកចំនួន ០១ នាក់ជាស្ត្រី៕
ចែករំលែកព័តមាននេះ