រាជធានីភ្នំពេញ ៖ គណៈកម្មការជំនាញរដ្ឋសភាបានទទួលជួបពិភាក្សាការងារជាមួយ សង្គមស៊ីវិលលើបញ្ហាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការធ្វើចំណូលចំណូលរបស់រដ្ឋសភាកម្ពុជា ។

លោក បណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភាបានថ្លែងក្នុងជំនួប ពិភាក្សា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាថា កិច្ចប្រជុំជាមួយសង្គមស៊ីវិលនៅថ្ងៃនេះ ដើម្បីជជែកពិភាក្សាស្តីពីការបញ្ហាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកិច្ចប្រតិបត្តិការចំណូល ចំណាយថវិកាជាតិ ឆ្នាំ២០២០ របស់រដ្ឋសភាអនុម័តពេលកន្លងមក ។ តែពេលនេះចំពេលដែលកម្ពុជាកំពុងរាតត្បាតដោយមេរោគកូវីដ១៩ ទន្ទឹមនឹងនេះត្រូវបានសហភាពអឺរ៉ុបដកពន្ធនាំចូលប្រមាណ២០ភាគរយ ឬស្មើនឹងទឹកប្រាក់១០០លានដុល្លារអាមេរិក ។

លោកបន្តថា គណៈជំនាញរដ្ឋសភានឹងបង្ហាញអំពីគោលការណ៍អំពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ នៅពេលខាងមុខ ។
លោកបណ្ឌិតបញ្ជាក់ថា ៖«ខ្ញុំយល់ថា វេទិការដែលចាប់ផ្តើមធ្វើនៅពេលនេះនឹងអាចផ្តល់នូវមេរៀន បទពិសោធន៍ និងពុទ្ធិការយល់ដឹងថ្មីៗ ដែលជាផលប្រយោជន៍ជូនដល់រដ្ឋាភិបាល រដ្ឋសភា និងប្រទេសជាតិ ក្នុងដំណើរការពិនិត្យ និងអនុម័តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ជាមិនខានឡើយ» ។
លោកបណ្ឌិតបន្ថែមថា ក្នុងនាមជាគណៈកម្មការជំនាញទទួលបន្ទុកហិរវត្ថុ និងសវនកម្ម នៃរដ្ឋសភា(គ២) មានការគាំទ្រយ៉ាងខ្លាំងចំពោះការគ្រប់គ្រងថវិកាជាតិ ពិសេសនោះ ការគ្រប់គ្រងថវិកាឆ្នាំ២០២០ និងការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងហិរញវត្ថុឆ្នាំ២០២១ របស់សម្តេចតេ ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីលើកគ្រប់វិស័យ ។

លោក តឹក វណ្ណរ៉ានាយកប្រតិបត្តិនៃអង្កការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានលើកឡើងថា ការដែលរដ្ឋសភាអនុញ្ញាតឲ្យសង្គមស៊ីវិលចូមជួបពិភាក្សានៅថ្ងៃនេះក៏ដូចជា ពេលកន្លងមកបានបង្ហាញថា ជាកត្តាគន្លឹះក្នុងការផ្លាស់ប្តូរព័ត៌មាន មតិយោបល់ ហើយនឹងការរុកឃើញថ្មីៗ របស់សង្គមស៊ីវិលក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាជាដើម ៕
ចែករំលែកព័តមាននេះ