រាជធានីភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសឱ្យធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មធ្វើការផ្តល់មឥណទានដែលរាជរដ្ឋាភិបាលទម្លាក់ឱ្យ៥០លានដុល្លារអាមេរិក តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ គឺមានប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំឥណទានកើនរហូតដល់៤៥លានដុល្លារអាមេរិកក្នុងចំណោមពាក្យស្នើសុំជាង៤០០ ។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានលើកឡើង នៅថ្ងៃទី៣០ កក្កដានេះថា ក្រោយពីមានបញ្ហាវិបត្តិកូវីដ១៩ កើតឡើងរាជរដ្ឋាភិបាលបានទម្លាក់ចុះនូវទុនទៅឱ្យធនាគារពីរ គឺមានធនាគារ SMEs និងធនារគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ឥណទានទៅដល់ប្រជាពលរដ្ឋដែលមានតម្រូវការឥណទានក្នុងនោះទឹកប្រាក់៥០លានដុល្លារអាមេរិកមកតាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដែលប្រកាសឱ្យអនុវត្តតាំងពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២០ ។

លោ កៅ ថាច មានប្រសាសន៍ថា «ក្រោយពីមានការប្រកាសដាក់ឱ្យអនុវត្តនេះមកខ្ញុំបានរៀបចំធ្វើកិច្ចការនេះជាបន្តបន្ទាប់ ទៅលើលក្ខខណ្ឌផ្តល់ឥណទាន,ក្របខណ្ឌគោលនយោបាយផ្សេងៗសម្រាប់អនុវត្តគោលនយោបាយនេះ ។ ក្រោយពីថ្ងៃទី២៤ កុម្ភៈ ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានផ្តល់ឥណទាន ឬទំលាក់ឥណទានបានជាង១០លានដុល្លារអាមេរិកហើយដែលក្នុងនោះមានអ្នកទទួលបានផលជាង១០០អ្នកស្នើសុំ» ។
លោកសង្កត់ធ្ងន់ថា« ជារួមមានអ្នកដាក់ពាក្យស្នើសុំឥណទានមានរហូតដល់៤៥លានដុល្លារអាមេរិក ហើយនៃពាក្យស្នើសុំជាង៤៥០ គិតមកដល់ម៉ោងនេះ ហើយយើងនឹងបន្តចុះអនុវត្ត និងវាយតម្លៃតាមលក្ខខណ្ឌឥណទានរបស់យើងរហូតដល់ដំណាច់ឆ្នាំ២០២០ ហើយសង្ឃឹមថា អស់ទឹកប្រាក់នេះនឹងទទួលបានមូលនិធិថ្មី ដើម្បីជួយដល់ SMEs របស់យើងនៅក្នុងវិស័យកសិកម្ម»។

បើតាមលោកកៅ ថាច ឥណទាន ឬទុនរបស់៥០លានដុល្លារអាមេរិកអ្នកដែលអាចទទួលបាន គឺប្រជាកសិករ ស្ថិតនៅក្នុងប្រភេទអាជីវកម្មចំនួន៤ ។ លោកលើកឡើងថា តើអ្នកណាខ្លះដែលអាចទទួលនូវឥណទានក្នុងទំហំទឹកប្រាក់៥០លានដុល្លារអាមេរិកនេះ0x017d7 ទី១ -អ្នក (កសិករ) ដាំដុះបន្លែផ្លែឈើ,ទី២ -អ្នកចិញ្ចឹមសត្វ ទី៣-ផ្នែកវារីវប្បកម្ម (ចិញ្ចឹមត្រី កង្កែប), ទី៤- សហគ្រាសធុនតូច និងមធ្យមធ្វើការកែច្នៃផលិតផលកសិកម្ម ។ មាន៤មុខសញ្ញានេះដែលយើងផ្តល់ជូនក្រៅពីនេះមិនអាចស្នើសុំបានទេ ។
បើតាមអគ្គនាយកខាងលើបុគ្គលអាចទទួលបានឥណទាននេះបានមានក្រុមអ្នកផលិតមានសហគមន៍ ម្ចាស់ចំការខ្នាតមធ្យម ធំ អាចទទួលយកបាន ។ ក្រៅពីនេះមានសហគ្រាសធុនតូច និងមធ្យមដែលធ្វើការកែច្នៃក៏ដូចជា សហគ្រាសធុនតូច និងមធ្យមធ្វើការនាំចេញផលិតកសិកម្មដែលយើងអាចផ្តល់ជូនក្នុងដំណាក់កាលនេះ ។ សម្រាប់លក្ខខណ្ឌឥណទានដែលអាចទទួលយកបាន គឺអាជីវកម្មត្រូវមានការចុះបញ្ជីមានការទទួលស្គាល់អាជ្ញាធរមានសមត្ថកិច្ច, ត្រូវមានមូលធន់ផ្ទាល់ខ្លួន២០%, ត្រូវមានទ្រព្យធានា(ដីធ្លី) ។

លោកកៅ ថាច មានប្រសាសន៍ថា «ខ្ញុំគិតថាកិច្ចការមួយចំនួនធំ យើងបានធ្វើ ហើយសង្ឃឹមថារុញឱ្យបានកាន់តែលឿនជាងនេះទៀត ទោះបីមានបញ្ហាប្រឈមច្រើនទៅលើការផ្តល់ឥណទាននេះក៏ដោយ ។ នៅពេលកន្លងមកយើងបានផ្សព្វផ្សាយបាន១៩ខេត្ត អំពីឥណទានរបស់រាជរដ្ឋាភិបាលនេះទៅដល់ប្រជាកសិករក៏ដូចជាម្ចាស់សហគ្រាសធុនតូច និងមធ្យម»៕
ចែករំលែកព័តមាននេះ