​ប្រគល់​វិញ្ញាបនបត្រ​ដល់​បេក្ខជន​ទទួល​ជ័យ​លា​ភី​សិស្ស​ពូកែ​


ខេត្តក្រចេះ ៖ លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​បេក្ខជន​ទទួល​ជ័យ​លា​ភី​សិស្ស​ពូកែ​ទូ​ទាំង​ខេត្ត ក្នុង​ឆ្នាំ ២០២០ លើ​មុខ​វិជ្ជា​ផ្នែក​អក្សរ​សី​ល្ប៍​ខ្មែរ -គណិត​វិទ្យា និង​រូបវិទ្យា ថ្នាក់​ទី៩ និង​ទី១២ នៅ​សម័យ​ប្រឡង​ថ្ងៃ​ទី២១ ខែកុម្ភៈ​ ឆ្នាំ២០២០ ។

តាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី៣០ កក្កដា នេះ​​លោក ឡាយ បូ​រ៉ា បាន​បញ្ជាក់​ថា​៖ ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ប្រចាំ​រាជធានី​-​ខេត្ត និង​ទូ​ទាំង​ប្រទេស ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន តាំងពី​ឆ្នាំ​សិក្សា ១៩៩៦ មក​ម្ល៉េះ​ ។

ដោយ​កាលនោះ ​ការ​ប្រឡង​នេះ​មានឈ្មោះ​ថា «ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​​ប្រទេស​ផ្នែក​អក្សរសាស្ត្រ​ និង​គណិត​វិទ្យា​ ដើម្បី​ទទួល​ពានរង្វាន់​សម្ដេច​តេ​ជោ ​ហ៊ុន​ សែន​ និង​លោក​ជំទា»” ។ ហើយ​មក​ទល់​ពេល​នេះ ​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-​២០២០​នេះ ខេត្តក្រចេះ​សិស្ស​ពូកែ​ថ្នាក់​ទី៩ និង​ថ្នាក់​ទី១២ ផ្នែក​អក្សរ​សី​ល្ប៍​ខ្មែរ​-​គណិត​វិទ្យា និង​រូបវិទ្យា​នៃ​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ។

ជា​លទ្ធផល​ទទួល​បាន​ចំនួន​៣០​រូប ដោយ​ក្នុង​នោះ​ មាន ថ្នាក់​ទី១២ ផ្នែក​វិញ្ញា​សា​អក្សរ​សី​ល្ប៍​ខ្មែរ​ចំនួន៥​រូប ជ័យ​លា​ភី​១​នាក់(​ស្រី) ។ ផ្នែក​វិញ្ញាសារ​គណិត​វិទ្យា​មាន​ចំនួន​៥​រូប ជ័យ​លា​ភី​១​នាក់ (ស្រី) ។ ផ្នែក​វិញ្ញាសារ​រូបវិទ្យា មាន​៥​រូប ជ័យ​លា​ភី​១​នាក់ (​ស្រី) ហើយ​សម្រាប់​ថ្នាក់​ទី ៩ វិញ្ញាសារ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ មាន​ចំនួន ៥​រូប ជ័យ​លា​ភី​១​នាក់ (​ស្រី) ។ ផ្នែក វិញ្ញាសារ​គណិត​វិទ្យា​មាន៥​នាក់ ទទួល​បាន​ជ័យ​លា​ភី​១​នាក់ ​ប្រុស និង​ផ្នែក​វិញ្ញាសារ​រូបវិទ្យា មាន​៥​នាក់ ទទួល​បាន​ជ័យ​លា​ភី​១​នាក់ (​ស្រី) ។

លោក​អភិបាលខេត្ត​ក្រចេះ បាន​គាំទ្រ​ដល់​សិស្សានុសិស្ស និង​សូម​បង្កើន​នូវ​សមត្ថភាព និង​លទ្ធភាព​បន្ត​ទៀត ដើម្បី​ឲ្យ​ដល់​គោលដៅ ហើយ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ ស្រាវជ្រាវ​បន្ថែម​លើ​ជំនាញ​មុខ​វិជ្ជា​ដែល​កំពុង​ត្រៀម ទៅ​ប្រកួតប្រជែង​បន្ត​ទៀត ហើយ​ក៏​សូម​ជម្រុញ​លើកទឹកចិត្ត ដល់​សិស្ស​ដែល​មិន​បាន​ជាប់​ជ័យ​លា​ភី សូមកុំ​ឲ្យ​បាក់ទឹកចិត្ត ទោះ​មិន​ជាប់​ជ័យ​លា​ភី​សិស្ស​ពូកែ ក៏​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បាន​ដែរ ។​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ