ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​រិ​ក​គួរ​កែ ? ទៅ​លេង​កម្សាន្ត​ដល់​ណា​បោះចោល​សំរាម​ផ្តេសផ្តាស់​ទីនោះ​សូ​ម្បី​ក្នុង​ព្រៃ​ជ្រៅ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សំរាម​កំពុង​ក្លាយជា​ចំណោទបញ្ហា​ខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​តែ​ឥរិយា​បទ​របស់​មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​កែប្រែ ។ ព្រោះ​កន្លង​មក​ការ​ចោល​សំរាម​លើ​ដងផ្លូវ​បាន​កាត់​បន្ថយ​បាន​ខ្លះ​ៗ តែ​បងប្អូន​ខ្លះ​នៅ​ប្រកាន់​ច​រិ​ក​ធូរ​ថ្លៃ ដោយ​បន្ត​ចោល​សម្រាម​ផ្តេសផ្តាស់ សូ​ម្បី​តែ​នៅ​តំបន់​រមណីយដ្ឋាន​ដែល​គេ​មាន​ធុងសំរាម​ឲ្យ​ដាក់​ក៏​មិន​ដាក់ ហើយ​ខ្លះទៅ​កម្សាន្ត​តំបន់​ទេសចរណ៍ធម្មជាតិ…

ខេត្តកំពង់ស្ពឺ ៖ សំរាម​កំពុង​ក្លាយជា​ចំណោទបញ្ហា​ខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​តែ​ឥរិយា​បទ​របស់​មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​កែប្រែ ។ ព្រោះ​កន្លង​មក​ការ​ចោល​សំរាម​លើ​ដងផ្លូវ​បាន​កាត់​បន្ថយ​បាន​ខ្លះ​ៗ តែ​បងប្អូន​ខ្លះ​នៅ​ប្រកាន់​ច​រិ​ក​ធូរ​ថ្លៃ ដោយ​បន្ត​ចោល​សម្រាម​ផ្តេសផ្តាស់ សូ​ម្បី​តែ​នៅ​តំបន់​រមណីយដ្ឋាន​ដែល​គេ​មាន​ធុងសំរាម​ឲ្យ​ដាក់​ក៏​មិន​ដាក់ ហើយ​ខ្លះទៅ​កម្សាន្ត​តំបន់​ទេសចរណ៍ធម្មជាតិ ក៏​ចោល​សំរាម​ផ្តេសផ្តាស់​នៅ​នោះ​ផង​ដែរ ដូច​ជា តំបន់​ខ្នង​ផ្សារ និង​ឧទ្យាន​ជាតិ​គី​រី​រម្យ ជាដើម ។

ប្រាកដ​ណាស់ ឧទ្យាន​ជាតិ​គី​រី​រម្យ គឺជា​កន្លែង​មួយ​ដែល​ប្រជាជន​កម្ពុជា​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទីនោះ ក៏​ព្រោះថា ឧទ្យាន​ជាតិ​មួយ​នេះ​ស្ថិត​លើ​កំពូលភ្នំ ក្នុង​ខេត្តកំពង់ស្ពឺ និង​មាន​ទេសភាព​ខៀវស្រងាត់ អប​ដោយ​ខ្យល់អាកាស​បរិសុទ្ធ​ល្អ ត្រជាក់ និង​មាន​ទឹកធ្លាក់​សម្រាប់​ងូត​កម្សាន្ត​ផង​ដែរ ។

នៅ​ក្នុង​ភ្នំ​គី​រី​រម្យ​នេះ មាន​កន្លែង​ជា​ច្រើន​ទៀត​សម្រាប់​ការ​មក​លែង​កម្សាន្ត ហើយ​អ្នកខ្លះ​ទៀត ជា​ពិសេស​ក្មេង​ៗ បាន​ចាប់អារម្មណ៍​ក្នុង​ការ​មក​បោះ​តង់ ដើម្បី​គេង​នៅ​លើ​ភ្នំ ចំនួន​ពីរ​ទៅ​បី​ថ្ងៃ ដោយ​ពួក​គេ​មានការ​វេច​ខ្ជ​ប់​ជា​សម្ភារៈ​ផ្សេង​ៗ​របស់​ពួក​គេ​សម្រាប់​ការ​ស្នាក់​នៅ​លើ​ភ្នំ​ដោយ​ខ្លួនឯង ហើយ​ក៏​បាន​វេច​ខ្ជ​ប់​ម្ហូបអាហារ​ដោយ​ខ្លួនឯង​ផង​ដែរ ។

អ្នកមកលេងខ្លះ​មិន​ត្រឹមតែ​វេច​ខ្ជ​ប់​សម្ភារៈ​នានា​នោះទេ ថែមទាំង​ធុង​ប៉ាស់​ក៏​វេច​មក​ដែរ ហើយ​នៅ​ពេល​ដែល​ចាក់​នោះ មិន​បាន​កោតក្រែង​ចិត្ត​អ្នក​ដទៃ​ដែល​មក​បោះ​តង់​ផ្សេង​ទៀត​ទេ ។ ក្រៅពី​មិន​ចេញ​ក្រែង​ចិត្ត​អ្នក​ដទៃ​ហើយ ថ្មី​ៗ​នេះ​ក៏​មានការ​លើក​ឡើង​ថា មាន​សំរាម​ជា​ច្រើន​ក្នុង​ព្រៃ​ជ្រៅ​ៗ មិន​បាន​វេច​ខ្ជ​ប់​ឱ្យ​បាន​ត្រឹមត្រូវ​ទេ តាម​ការ​លើក​ឡើង​របស់​ឧ​ទ្យា​នុ​រក្ស​ម្នាក់​បានឱ្យ​ដឹង​ថា មាន​មនុស្ស​មួយ​ចំនួន​តូច​បាន​បោះចោល​សំរាម ឬ​មិន​បាន​នាំ​យក​សំរាម​មក​បោះចោល​ក្នុង​ធុង​ទេ ។

គាត់​បាន​បន្ត​ថា នៅ​ក្នុង​កន្លែង​ជិត​ៗ មាន​ធុងសំរាម ហើយ​អ្នក​យក​សំរាម គឺ​មក​យក​អស់​ៗ ប៉ុន្តែ​នៅ​ក្នុង​ព្រៃ​ជ្រៅ​ៗ អ្នក​ទៅ​យក​សំរាម​ទៅ​យក​មិន​ដល់​ទេ ដូចនេះ​ហើយ​អ្នក​ខ្លះទៅ​លែង​នៅ​ទីនោះ មិន​បាន​វេច​ខ្ជ​ប់​ឬ​កាន់​ត្រឡប់​មក​វិញ​ទេ ។

បងប្រុស សំ​អឿ​ន ដែល​ជា​ឧ​ទ្យា​នុ​រក្ស នៅ​លើ​ភ្នំ​គី​រី​រម្យ​បាន​បន្ត​ថា «​ពួក​ខ្ញុំ​តែងតែ​ឃើញ​មាន​សំរាម​ចោល​ក្នុង​ព្រៃ​ជ្រៅ​ៗ ជា​ពិសេស​នៅ​ម្តុំ​ថ្ម​លយ ហើយ​នៅ​ពេល​ពួក​យើង​ឃើញ​ក៏​ប្រមូល​ដុត​ចោល ។ ភាគច្រើន​សឹងតែ​គ្រប់​ទីកន្លែង​ឱ្យ​តែ​ក្នុង​ព្រៃ​ជ្រៅ ។ មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ធ្វើ​ចឹ​ង ។ ភាគច្រើន​អ្នក​ទៅ​បោះ​តង់​ក្នុង​ព្រៃ​ជ្រៅ​ៗ​នឹង​ម៉​ង ពួក​គាត់​ទុក​ចោល​ក្នុង​ព្រៃ​នឹង​តែ​ម្តង​» ។

យើង​សង្កេត​ឃើញ​ថា ការ​បោះចោល​សំរាម​ក្នុង​ទីកន្លែង​កម្សាន្ត​នានា មិន​ថា តែ​ក្នុង​ឧទ្យាន​ជាតិ​គិរី​រម្យ​នោះ​ទេ នៅ​តែ​បន្ត​មាន​អ្នកដំណើរ មិន​បាន​ទុកដាក់​សំរាម​របស់​ខ្លួន ឬ​ក៏​បោះចោល​សំរាម​គ្រប់​ទីកន្លែង​ដែល​ពួក​គេ​ទទួលទាន​អាហារ ហើយ​មិន​បាន​វេច​ខ្ចប់ និង​យក​ទៅ​បោះចោល​ក្នុង​ធុងសំរាម​ទេ (​និយាយ​ចំពោះ​អ្នកមួយ​ចំនួន​តែ​ប៉ុណ្ណោះ​) ។

គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​ការ​ថ្លែង របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិកា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង ថា​នៅ​ក្នុង​មួយ​ឆ្នាំ កម្ពុជា​បាន​បង្កើត​សំរាម​ប្រមាណ​ជិត ៤​លាន​តោន ពោល​គឺ​នៅ​ទូ​ទាំង​ប្រទេស​មាន​សំរាម​ជាង ១ ម៉ឺន​ន​តោន​ក្នុង​មួយ​ថ្ងៃ ។ ដោយឡែក បើ​តម​ការ​បញ្ជាក់​របស់ ឯកឧត្តម នេត្រ ភក្ត្រា នៅ​រាជធានី​ភ្នំពេញ​សំរាម​ដែល​បង្កើត​ឡើង​មាន​ចន្លោះ​ពី ២៧០០ ទៅ ៣០០០ តោន​ក្នុង​មួយ​ថ្ងៃ​ក្នុង​នោះ​សំណល់​ម្ហូបអាហារ​មាន​ចំនួន ៥៧,៤០% សំណល់​ថង់​ប្លា​ស​ស្ទិ​ក មាន​ប្រមាណ ១៨,១០% សំណល់​ក្រដាស ៦% កៅស៊ូ និង​ស្បែក ០,២% សំណល់​ស្មៅ ឈើ ក្រណាត់ ថ្ម និង​ផ្សេង​ៗ​មាន​ចំនួន ១៨,៣០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ