ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មាន​កូនចៅ​គ្រុនឈាម​ត្រូវ​​​​ទៅ​មន្ទី​រ​ពេទ្យ កុំ​ទុក​នៅផ្ទះ​អាច​គ្រោះថ្នាក់​(វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មាន​កូនចៅ​គ្រុនឈាម​ត្រូវ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​មិន​អាច​ទុក​ព្យាបាល​នៅផ្ទះ​បាន​ឡើយ អាច​នាំ​គ្រោះថ្នាក់ នេះ​បើ​យោង​តាម​សម្តី​របស់​អភិបាលខេត្ត នៅ​ពេល​​ដែល​ចុះ​ទៅ​ដាក់​អា​បែ​ត និង​បាញ់ថ្នាំ​មូស​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មាន​កូនចៅ​គ្រុនឈាម​ត្រូវ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​មិន​អាច​ទុក​ព្យាបាល​នៅផ្ទះ​បាន​ឡើយ អាច​នាំ​គ្រោះថ្នាក់ នេះ​បើ​យោង​តាម​សម្តី​របស់​អភិបាលខេត្ត នៅ​ពេល​​ដែល​ចុះ​ទៅ​ដាក់​អា​បែ​ត និង​បាញ់ថ្នាំ​មូស​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ប្រ​ហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

នៅ​ពេល​នោះ​ដែរ លោក​អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ រួម​ជាមួយ​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ បាន​ចុះ​ដាក់​អា​បែ​ត និង​បាញ់ថ្នាំ​សម្លាប់​មូស ព្រមទាំង​ចែក​ម៉ុង​ជ្រលក់​ថ្នាំ​ការពារ​មូស និង​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​វិធី​បង្ការ​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក ឬ​ក៏​គ្រុនចាញ់​។

ខណៈ​ពេល​ដែល​លោក​អភិបាលខេត្ត​បាន​ចុះ​ដាក់​អា​បែ​ត បាញ់ថ្នាំ​សម្លាប់​មូស ព្រមទាំង​ចែក​ម៉ុង​ជ្រលក់​ថ្នាំ​ជូន​ប្រជាពលរដ្ឋ ក៏​បាន​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​ដោយ​កើត​ជំងឺគ្រុនឈាម ដែល​ឃើញ​មាន​ដាក់​សេរ៉ូម​ព្យួរ​ព្យាបាល​តាម​ផ្ទះ​ជាដើម នេះ​ជា​ការ​ព្រួយបារម្ភ​ពី​សំណាក់​អភិបាល​ខេត្តបន្ទាយមានជ័យ ក្រោយ​ពេល​ពិនិត្យ​ឃើញ​ស្ថានភាព​អ្នកជំងឺ​គ្រុនឈាម​នេះ​។

គ្រានោះ លោក​អភិបាល​ខេត្តបន្ទាយមានជ័យ ល៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​កូនចៅ​កំពុង​គ្រុនឈាម ត្រូវ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ មិន​អាច​ទុក​ព្យាបាល​នៅ​តាម​ផ្ទះ​បាន​ឡើយ ព្រោះ​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​បាន​គ្រប់ពេល​។

ក្រោយ​ពេល​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រួច ក៏​បានឱ្យ​មន្ទី​សុខាភិបាល​ខេត្ត យក​រថយន្ត​សង្គ្រោះ​មក​ដឹក​អ្នកជំងឺ​ដែល​កំពុង​គ្រុនឈាម​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ទើប​មាន​សុវត្ថិភាព ព្រោះ​មន្ទីរពេទ្យ​មាន​គ្រូពេទ្យ​ជំនាញ ហើយ​មាន​បរិក្ខារ​ពេទ្យ​ព្យាបាល​គ្រប់គ្រាន់ ដែល​អាច​ព្យាបាល​ជា ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ