ខេត្តបន្ទាយមានជ័យ ៖ ស្ថានីយប្រេងឥន្ធនៈចំនួន២៥៨ស្ថានីយនៅទីប្រជុំ ក្នុងនោះស្ថានីយអត់ច្បាប់ចំនួន៨០ស្ថានីយ ដែលនាំឱ្យមានហានីភ័យកើតឡើងគ្រប់ពេល នេះជាការលើកឡើងរបស់លោកអភិបាលរងខេត្តនៅក្នុងសិក្ខាសាលា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា នៅខេត្តបន្ទាយមានជ័យ រហូតដល់ឆ្នាំ២០២០នេះ មានស្ថានីយប្រេង និងឧស្ម័នឥន្ទនៈសរុបទាំងអស់មានចំនួន២៥៨ស្ថានីយ ក្នុងនោះស្ថានីយប្រេងឥន្ទនៈមាន១៩៥ស្ថានីយ និងឧស្ម័នឥន្ធនៈមាន១៩ស្ថានី រីឯស្ថានីយប្រេងផង និងឧស្ម័នឥន្ធនៈផងមានចំនួន៤៦ស្ថានីយ ។ ចំណែកឯស្ថានីយប្រេងមានច្បាប់អនុញ្ញាតិ១៨ស្ថានយ៍ និងស្ថានីយដែលកំពុងដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតទៅក្រសួងរ៉ែ និងថាមពលបានចំនួន៨០ស្ថានីយ។

លោកបានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានីភ័យស្ថានីយ និងសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ។ ហើយចាប់ពីពេលនេះតទៅ ដើម្បីការពារហានិភ័យកើតឡើងចំពោះស្ថានីយប្រេងឥន្ធនៈក្នុងទីប្រជុំជន បើកើតឡើងដោយយថាហេតុណាមួយបង្កឱ្យមានគ្រោះថ្នាក់ខូចខាតទ្រព្យសម្បត្តិ ដើម្បីការពារសុវត្ថិភាព គឺត្រូវធ្វើស្ថានីយប្រេងឥន្ធនៈនៅជាយក្រុង មុនអនុញ្ញាតិច្បាប់ធ្វើស្ថានីយប្រេង។

លោក អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្រសួងបានកំពុងយកចិត្តទុកដាក់លើការអនុវត្តសកម្មភាពជាអាទិភាពសំខាន់ៗរួមមាន ៖ ការបន្តកសាង និងពង្រីកសកម្មភាពស្ថាប័នការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ច និងការគ្រប់គ្រងប្រតិបត្តិការប្រេងកាត។ រៀបចំឡើងវិញ ផ្នែកស្ថាប័នកិច្ចការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្ត្រីរាជការ រួមទាំងការរឹតបន្តឹងការត្រួតពិនិត្យ និងប្រសិទ្ធភាពនៃការអនុវត្តកាតកិច្ច និងកិច្ចព្រមព្រាងប្រេងកាតអាជ្ញាបណ្ណលិខិតអនុញ្ញាតិផ្សេងៗ និងពង្រឹងគុណភាព ប្រសិទ្ធភាព ការពារហានីភ័យ និងសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ៕

ចែករំលែកព័តមាននេះ