ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងថា ឪពុកម្តាយលោក​ឈឺ​ចាប់​ប៉ុណ្ណាទេ បើលោកកូន​ធ្វើដូច្នេះ !

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កូន​ប្រុសព្រោះតែអំណាចនៃគ្រឿងញៀន បាន​គំរាម​សម្លាប់​ឪពុកម្តាយរបស់ខ្លួនឯង ដែល​មិនព្រមឱ្យលុយ​យកទៅគ្រឿងញៀន។ ​ហើយ​ទី​បំផុត បែរជាយកកូនកាំបិតចុងស្រួចមកចាក់ខ្លួនឯងជាច្រើនកន្លែង បណ្តាលឲ្យរង​របួស​ធ្ងន់ត្រូវបានដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុមង្គលបុរី…

ខេត្តបន្ទាយមានជ័យ ៖ កូន​ប្រុសព្រោះតែអំណាចនៃគ្រឿងញៀន បាន​គំរាម​សម្លាប់​ឪពុកម្តាយរបស់ខ្លួនឯង ដែល​មិនព្រមឱ្យលុយ​យកទៅគ្រឿងញៀន។ ​ហើយ​ទី​បំផុត បែរជាយកកូនកាំបិតចុងស្រួចមកចាក់ខ្លួនឯងជាច្រើនកន្លែង បណ្តាលឲ្យរង​របួស​ធ្ងន់ត្រូវបានដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុមង្គល
បុរី ។​ ហេតុការណ៍នេះ ​កើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ​កក្កដា ​នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថា ជនដែលចាក់ខ្លួនឯង​ឈ្មោះ អួង  សារុំ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ជននេះ ទើបវិលត្រឡប់មកពីធ្វើការងារនៅប្រទេសថៃ​បាន៦ថ្ងៃ​ប៉ុណ្ណោះ ។ កន្លងមក ​ជននេះក៏ធ្លាប់យកទៅព្យាបាលនៅមណ្ឌលបន្សាបគ្រឿងញៀន ជាច្រើនដង តែនៅមិនឈប់ការប្រព្រឹត្តនូវការសេពគ្រឿងញៀន ។

ប្រភពដដែលបានបញ្ជាក់ថា​ នៅមុនពេលកើតហេតុ ជននេះ​បានលួចរត់ចេញពី​មណ្ឌល​ចិត្តាឡីស័កបាត់១យប់ ០១ថ្ងៃ មិនដឹងថាទៅទីណា ពេលមកចូលផ្ទះបានយកកាំបិត​គំរាមឪពុកម្តាយ ដើម្បីយក ប្រាក់ បង្កឲ្យមានការភ្ញាក់ផ្អើលអស់អ្នកជិតខាង  តែគ្មានអ្នក​ណា​ហ៊ានចូលចាប់ព្រោះជននេះព្រោះមានកាំបិត ក្រោយមកក៏ដេកនិងអង្រឹង​ហើយ​យកកាំបិតនោះចាក់ខ្លួនឯងយ៉ាងសាហាវ ត្រូវចំនួន៦កន្លែងរងរបួសធ្ងន់ ត្រង់គល់ចំនួន​២កាំបិត , លើចុងដង្ហើមចំនួន៤កាំបិត ដើម្បីបញ្ចប់ជីវិតខ្លួន ។

ប៉ុន្តែ​ការប៉ងនេះ​មិនបានសម្រេច ដោយ​ឪពុកម្តាយ បងប្ងូនឃើញក៏នាំគ្នាជួយសង្គ្រោះ​ដឹក​យកមកព្យា​បាលនៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកភ្នំស្រុក ដោយ​ស្ថានភាពរង​គ្រោះ​ចាក់​ត្រូវច្រើន​កន្លែងរបួសធ្ងន់ បានបញ្ជូនទៅ​ព្យាបាល​នៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី មកទល់ពេលនេះ មិនទាន់ដឹង​ថា វាសនា​របស់គេនោះ​យ៉ាងណានោះទេ ។

អត្ថបទសរសេរ ដោយ