​កម្ពុជារក​ឃើញ​មន្ត្រីការទូតជាន់ខ្ពស់​​អា​មេ​រិ​ក០១នាក់​ឆ្លង​កូ​វី​ដ​១៩​


រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល ​នៅ​ថ្ងៃ​ទី​៣០ ​កក្កដា ​ឆ្នាំ​២០២០​ បាន​ឲ្យ​ដឹង​ថា ​បាន​រក​ឃើញ​មន្ត្រីជាន់ខ្ពស់​ទូត​សហរដ្ឋអាមេរិក​១​នាក់ ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៨​នាក់ ​(៧​នាក់​ជនជាតិ​ខ្មែរ​ និង​១​នាក់​ជនជាតិ​ស្ត្រី​)​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ករណី​វិជ្ជមាន​១​នាក់​ ជា​មន្ត្រី​ការទូតជា​ន់​ខ្ពស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ក្នុងរាជធានីភ្នំពេញ ​។ គាត់​ជា​អ្នកដំណើរ​មក​សហរដ្ឋអាមេរិក​ដោយ​បាន​ធ្វើតេស្ត​លើក​ទី​២​ នៅ​ថ្ងៃ​ទី​១៣​កក្កដា ឆ្នាំ​២០២០ ​ហើយទទួលផលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែកក្កដានេះ ​បច្ចុប្បន្ន​បាន​ដាក់​សម្រាក​ព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ​អា​មេ​រិ​ក​នៅ​ក្នុង​ស្ថាន​ទូ​ទា​អា​មេ​រិ​ក ​។ ​ចំណែក​អ្នកជា​សះស្បើយ​ចំនួន​៨​នាក់ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទី​ពេទ្យ​ហើយ ​។

ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​ អ្ន​ក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ​ចំនួន​៧០​នាក់​ កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រដ្ឋ​ និង​ម្នាក់​ជា​ស្ត្រី​កំពុង​សម្រាក​ព្យាបាល​នៅ​ស្ថានទូត​អា​មេ​រិ​ក ​។ គិត​មក​ដល់​ពេល​នេះ​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​២៣៤​នាក់​៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ