រាជធានីភ្នំពេញ ៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១នាក់ និងបានព្យាបាលឲ្យជាសះស្បើយបានចំនួន៨នាក់ បន្ថែមទៀត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ។

ក្រសួងបានបញ្ជាក់ថា គិតត្រឹមម៉ោង ០៧និង០០ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៣៤នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១៦២នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧០នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា១នាក់ ៕
ចែករំលែកព័តមាននេះ