ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ខ្ទីង​មួយ​ក្បាល​ទៀត​ហើយ​ត្រូវ​បាន​សម្លា.ប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃ Wildlife បាន​ចេញផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​ខ្លួន នៅ​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា កាលពី​ថ្មី​ៗ​នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស…

រាជធានី​ភ្នំពេញ ៖ អង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃ Wildlife បាន​ចេញផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​ខ្លួន នៅ​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា កាលពី​ថ្មី​ៗ​នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក្រសួងបរិស្ថាន អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ប្រចាំ​ស្នាក់​ការ​ល្បាត​ចំបក់ បាន​ធ្វើការ​ឆ្មក់​ចូល​ភោជនីយដ្ឋាន​មួយ​កន្លែង និង​ដកហូត​បាន​សាច់សត្វ​ខ្ទីង​ទម្ងន់​៧២​គីឡូក្រាម ។

អង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃ Wildlife បាន​បន្ត​ថា «​នេះ​គឺជា​ករណី​ទី​២ ដែល​សត្វ​ខ្ទីង​មួយ​ក្បាល​ទៀត ត្រូវ​បាន​ប្រទះ​ឃើញ​ថា ស្លាប់ កាលពី​ខែ​មុន បន្ទាប់​ពី​ការ​ឃើញ​មួយទៀត​នោះ គឺ​នៅ​ក្នុង​ខែមិថុនា ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​អូរ​សោម ដែល​ពួក​គាត់​បាន​ប្រទះ​ឃើញ សត្វ​ខ្ទីង​មួយ​ក្បាល​ត្រូវ​បាន​ជាប់អន្ទាក់ ហើយ​ស្នែង​របស់​វា​ត្រូវ​បាន​គេ​កាត់​យក​ទៅ​បាត់​»​។

អង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃ Wildlife បាន​បន្ថែម​ថា សត្វ​ខ្ទីង​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា វា​នៅ​សេសសល់ ចំនួន​២១០០០​ក្បាល ប៉ុណ្ណោះ​ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ ។ យើង​ត្រូវ​តែ​ធ្វើការ​រួម​គ្នា ដើម្បី​ធានា​អោយ​បាន​នូវ​ការ​រស់រាន​មានជីវិត គ្រប់​ប្រភេទ​សត្វព្រៃ​ទាំងអស់ ដោយ​ត្រូវ​និយាយ​ពាក្យ​ថា​ទេ ចំពោះ​ការ​បរិភោគ​សាច់សត្វ​ព្រៃ និង​អំពាវនាវ​អោយ​បញ្ចប់វិបត្តិ​អន្ទាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​ជីវសាស្ត្រ សត្វ​ខ្ទីង​អាច​រស់នៅ​បាន​ពី​តំបន់​ទំនាប​រហូត​ដល់​រយៈកម្ពស់​ខ្ពស់​រហូត​ដល់​កម្ពស់​ជាង ២០០០ ម៉ែត្រ ហើយ​សត្វ​ខ្ទីង​រស់នៅ ក្នុង​តំបន់​មួយ​ចំនួន ដូច​ជា​ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្តកោះកុង ពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង​ក្នុង​ខេត្តកំពង់ស្ពឺ​ជាដើម ។ សត្វ​ប្រភេទ​នេះ​ចូល​ចិត្ត​រស់នៅ​ក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ និង​វាលស្មៅ ហើយ​សត្វ​ខ្ទីង​តែងតែ​ចេញ​រកស៊ី​នៅ​ពេល​ព្រឹក​និង​ពេល​ល្ងាច​។ ទាក់ទង​នឹង​សត្វ​នេះ​ផង​ដែរ សត្វ​ខ្ទីង​ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង ហើយ​អាហារ​របស់​វា គឺ​ល្បះ​ខ្ចី ទំពាំង ស្មៅ និង​វ​ល្លិ៍​ជាដើម ។ សត្វ​ខ្ទីង​ញី​អាច​បង្កើតកូន​បាន ១ បន្ទាប់​ពី​ពពោះ​រយៈពេល ៩ ខែ ។

សត្វ​ខ្ទីង​ជា​ប្រភេទ​សត្វ​កម្រ ដែល​ងាយ​ទទួល​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ហើយ​ចំនួន​សត្វ​ខ្ទីង​ត្រូវ​បាន​គេ​ដឹង​ថា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា ជា​ប្រភេទ​សត្វព្រៃ​ងាយ​រងគ្រោះថ្នាក់​ជាស​កល​នៅ​ឆ្នាំ​១៩៨៦ ហើយ​នៅ​ឆ្នាំ ២០១៦ សត្វ​ខ្ទីង​នៅ​លើ​ពិភពលោក​មាន​ចំនួន​ប្រមាណ ២១០០០ ក្បាល​ដែល​រស់នៅ​ក្នុង​ប្រទេស ឥណ្ឌា​និង​តំបន់​អាស៊ី​អាគ្នេយ៍ ។

បន្ថែម​ពី​នេះ សត្វ​ខ្ទីង​ញី​អាច​មាន​ទម្ងន់​រហូត​ដល់​ជិត ១ តោន ខណៈ​ខ្ទីង​ឈ្មោល​អាច​មាន​ទម្ងន់​ដល់ ១​តោន​កន្លះ​។ ចំនួន​សត្វ​ខ្ទីង​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ដោយសារ​តែ​ការ​បាត់បង់​ទីជម្រក ជា​ពិសេស​គឺ​ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង​និង​ការ​ជួញដូរ​ផ្សេង​ទៀត ។ សត្វ​ខ្ទីង​ស្ថិត​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ