ខេត្តព្រះសីហនុ ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះទៅរុះរើខ្ទមដែលសង់និងរស់អនាធិបតេយ្យ នៅក្នុងដីអនុក្រឹត្យ១១៦ ស្ថិតនៅក្រុមទី១៧ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។
បើយោងតាមគណនីហ្វេសប៊ុកលោកអភិបាលក្រុង បានអោយដឹងថា ក្រុមការងារចម្រុះ ទៅរុះរើខ្ទមអនាធិបតេយ្យទាំងនោះ មានសមាសភាពចូលរួមមាន ៖
១/ មន្ត្រីសាលាខេត្ត ចំនួន ០៥នាក់ ។
២/ កំលាំងក្រុង ចំនួន ១៨៥នាក់ (មន្ត្រីស៊ីវិលក្រុងចំនួន០៦នាក់ ប្រជាការពារប្រចាំសាលាក្រុងចំនួន២៨នាក់ នគរបាលក្រុងចំនួន០៥នាក់ អាវុធហត្ថក្រុងចំនួន០៨នាក់ និងសង្កាត់១ ចំនួន ១៣៨នាក់)។
៣/ នគរបាលខេត្តចំនួន ០៦នាក់។
៤/ កងរាជអាវុធហត្ថខេត្តចំនួន ១០នាក់។
៥/ មន្ទីរបរិស្ថានចំនួន ២៣នាក់។
៦/ ក្រុមហ៊ុនសេងទិត្យចំនួន ០៧នាក់។
៧/ ក្រុមហ៊ុនkswmចំនួន ០២នាក់។
លោក អ៊ី សុខឡេង បន្តថា ក្នុងប្រតិបត្តិការនោះអាជ្ញាធរសមត្ថកិច្ច បានប្រើគ្រឿងចក្រ ចំនួន០៧គ្រឿង ដូចខាងក្រោម ៖
១/ ក្រុមហ៊ុនសេងទិត្យ ជួយឡានដឹកចំនួន០៣គ្រឿង និងឡានសាសឺ ចំនួន០២គ្រឿង។
២/ ក្រុមហ៊ុនសំរាមជួយឡានដឹកចំនួន០២គ្រឿង ។
លោកអភិបាលក្រុងព្រះសីហនុ បញ្ជាក់ថា ជាលទ្ធផលនៃប្រតិបត្តិការនេះ មានដូចខាងក្រោម ៖
១/ ក្រុមការងារបានរុះរើខ្ទមប្រក់តង់សង់លើខ្នងទំនប់ដីអនុក្រឹត្យ១១៦ ជាប់របងដីឧកញ៉ា លឹម ហ៊ុយឡេង ចំនួន៣៨ ។
២/ ក្រុមការងារបានរុះរើខ្ទមប្រក់ស័ង្កសីចំនួន ៥ទីតាំង ដែលសង់ចូលជ្រៅក្នុងដីអនុក្រឹត្យ១១៦។
៣/ ក្រុមការងារបានកាប់ដើមស្វាយដាំថ្មីជាច្រើនដើម ឈួស និងដកបង្គោលចោលជាច្រើន បង្គោល។
៤/ ចាប់រុះរើ រហូតរុះរើចប់ គឺមិនមានហិង្សា និងបង្ករបួសដល់ភាគីណាមួយនោះទេ ។
លោក អ៊ី សុខឡេង បានបន្ថែមថា ក្រុមការងារបានបញ្ចប់ការរុះរើ និងឈូសឆាយសម្អាតស្អាត នៅម៉ោង ១:៣០នាទីរសៀល ថ្ងៃខែដដែលនេះ ៕






ចែករំលែកព័តមាននេះ