ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ជា​បណ្តោះអាសន្ន ឬ​ដក​ចេញ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ណា​ដែល​មិន​គោរព​បទ​បញ្ញា​ត្តិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ព្រមាន​ចាត់វិធានការ​ចំពោះ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ដែល​មិន​បាន​បំពេញ​កា​ត្វ​កិច្ច​តាម​ការ​បទ​បញ្ញា​ត្តិ​ច្បាប់​ដែល​បាន​កំណត់ ។ ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នេះ​បាន​បន្ត​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ព្រមាន​ចាត់វិធានការ​ចំពោះ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ដែល​មិន​បាន​បំពេញ​កា​ត្វ​កិច្ច​តាម​ការ​បទ​បញ្ញា​ត្តិ​ច្បាប់​ដែល​បាន​កំណត់ ។

ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នេះ​បាន​បន្ត​ថា «​ក្នុង​រយៈពេល​កន្លង​មកនេះ ក្រសួង​បាន​សង្កេត​ឃើញ​ថា ការ​ចរាចរ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ នៅ​លើ​ទីផ្សារ​មួយ​ចំនួន​មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​មាត្រា ៩ ១០ ១១ ១២ នៃ​អនុក្រឹត្យ​លេខ ១៣៣ អន​ក្រ បក ចុះ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០០៥ ស្តី​ពី​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ទាំងនេះ (​ឧ​ប​សម្ព័ន្ធ ១) និង​ប្រការ​រួម​លេខ ០៦១ សន​រប ចុះ​ថ្ងៃ​ទី​១៦ ខែ សីហា ឆ្នាំ​២០០៧ ដោយ​មិន​ទាន់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន នៅ​លើ​សំបក​វេច​ខ្ចប់ ជាប់​នឹង​ផលិតផល​របស់​ខ្លួន​ដូច​ជា ការ​បង្ហាញ​ណែនាំ​អំពី​វិធី​ប្រើ​ផលិតផល​ជា​ភាសា​ខ្មែរ និង​ជា​ពិសេស​ពាក្យ​ថា «​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​បំបៅ កូន​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់ រហូត​បាន​៦​ខែ និង​បន្ត​ការ​បំបៅ​ដោះ​ម្តាយ​រហូត​បាន​អាយុ​២​ឆ្នាំ ឬ​លើស​ឡើយ​» ។

ក្រសួង​បាន​បន្ត​ថា ដើម្បី​លើកទឹកចិត្ត​ឱ្យ​មានការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សុចរិត ក្រសួង សូម​ជម្រាប​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នាំ​ចូល​ចែកចាយ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ទាំងអស់ សូម​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​ខ្លឹមសារ​ច្បាប់ និង​ឯកសារ​គតិ​យុ​ត្ត ដែល​កំពុង​មាន​ជា​ធរមាន នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រសួង​បន្ថែម​ថា ក្នុង​រយៈពេល​៣០​ថ្ងៃ បន្ទាប់​ពី​សេចក្តី​ប្រកាស​នេះ ប្រសិនបើ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក ប ប នៃ​ក្រសួងពាណិជ្ជកម្ម រក​ឃើញ​ផលិតផល​ទាំងនេះ ឬ​ប្រភេទ​ណាមួយ មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ ឬ​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌរ​តម្រូវ​ផ្សេង​ៗ ក្រសួង​នឹង​ចាត់វិធានការ​ដូច​បាន​រៀបរាប់​ខាងលើ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ