ជុំវិញ​ការ​ព័ទ្ធ​ចាប់​ក្នុង​ក្លិប​រាត្រី​«​ហ្គោ​ល​​ឡាញ​»


រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​គ្នា​ជាមួយ​កម្លាំង​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​បើក​ប្រតិបត្តិការ​ឡោម​ព័ទ្ធ​និង​ឃាត់ខ្លួន​ក្មេង​ៗ​ជា​យុវជន​ទាំងប្រុស​ទាំងស្រី​ចំនួន​២៨២​នាក់ នៅ​ក្លិប​រាត្រី​មួយ​ឈ្មោះ​ហ្គោ​ល​ឡាញ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ស្និទ្ធ​នឹង​ប្រតិបត្តិការ​នេះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ មានការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ប៊ុត សត្យា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បើក​ប្រតិបត្តិ ការ​យ៉ាង​ក្តៅ​មួយ បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា​ក្លិប​រាត្រី​ហ្គោ​ល​ឡាញ​ខាងលើ​នេះ បើកដៃ​ដោយ​សេរី ហើយ​ក្មេង​ស្ទាវ​ជា​ច្រើន​ចូល​សប្បាយ​ផឹកស៊ី​រាំរែក យ៉ាង​មហា​សប្បាយ ។

ពេល​ពួក​គេ​ចេញ​មក​វិញ បាន​ជិះ​ម៉ូតូ​ដេញ​គ្នា​បង្ក​ភាព​ឥត​សណ្តាប់ធ្នាប់​ហ៊ោ​រក​ញ្ច្រៀ​វ​ពពាក់ពពូន ទើប​កម្លាំង​ជំនាញ​បាន​ធ្វើការ​ចុះ​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ក្មេង​ៗ យុវជន​ទាំងអស់ ក្នុង​នោះ​មាន​ស្រី​៧០​នាក់ និង​ប្រុស​១៦៩​នាក់​ថែម​ទាំង​ឃាត់ខ្លួន​មេការ​និង​បុគ្គលិក​ចំនួន​៤៣​នាក់​យក​ទៅ​ចាត់ការ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
បើសិន​អ្នក​ណា​មិន​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​សមត្ថកិច្ច​ធ្វើការ​ហៅ​ឪពុក​ម្តា​យមក​ធានា បើសិន​អ្នក​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​និង​អនុវត្តន៍​ទៅ​តាម​ច្បាប់ ។

ទោះបីជា​បែប​នេះ​ក្តី មន្ត្រី​ប៉ូលិស​ក្នុង​ប្រតិបត្តិការ​នេះ​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ក្លិប​ហ្គោ​ល​ឡាញ​នេះ​គឺ​មក​ពី​រំលោភ​ទៅ​លើ​បម្រាម​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដែល​តម្រូវ​ឱ្យ​ប្រែ​ក្លាយជា​ភោជនីយដ្ឋាន តែ​ក្លិប​នេះ​បែរជា​បើក​ធ្វើ​អាជីវកម្ម​ដោយ​ចំហ​ឱ្យ​ក្រុម​យុវជន​ស្ទាវ​ៗ រាប់រយ​នាក់​ចូល​ពពាក់ពពូន​ដែល​បង្ក​ឱ្យ​មាន​ហានិភ័យ​នូវ​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ប្រសិនបើ​នរណា​ម្នាក់​មាន​ជំងឺ​នេះ ។

ថ្វីបើ​បែប​ណា​ក្តី តាម​មន្ត្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា ការ​នាំ​ពួកក្មេង​ស្ទាវ​ទៅ​កាន់​ស្នងការដ្ឋាន​នោះ មិនមែន​យក​ពួក​គេ​ទៅ​ឃុំ​អ្វី​ទេ តែ​ដើម្បី​អប់រំ​ឱ្យ​ពួក​គេ​យល់​ដឹង​ពី​ជំងឺ​ដ៏​សាហាវ​ដែល​កំពុង​យាយី​ជីវិត​មនុស្ស​លើ​ពិភពលោក ដូច្នេះ​ពួក​គេ​មិន​ត្រូវ​នាំ​គ្នា​ពពាក់ពពូន​បែប​នេះ​តទៅ​ទៀត​ឡើយ ។ ក្រោយ​ការ​អប់រំ​ណែនាំ​ហើយ​ពួក​គេ​ទាំងអស់​គ្នា​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ទៅ​គេហដ្ឋាន​របស់​គេ​រៀង​ៗ​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ។

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ