​​ចូល​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ចំការ រន្ទះ​​អត់​ប្រណី​ជីវិត​មនុស្ស


ខេត្តក្រចេះ​៖ បុរស​ជនជាតិ​ខ្មែរ-អ៊ិស្លាម​ម្នាក់​បាន​បាត់បង់ជីវិតភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​គាត់​​ដើរ​រក​ទាក់​សត្វ​លលក ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់ ក៏​ចូល​ទៅ​ជ្រក​ក្នុង​ខ្ទម​ចំការ​មួយ​កន្លែង ជា​អកុសលរន្ទះ​បាន​បាញ់​សម្លាប់​តែ​ម្តង​។

លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន អធិការ​នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា​​ ករណី​គ្រោះ​ថ្នាក់​គ្រោះ​ធម្មជាតិ​បង្ក​ដោយ​បាតុភូត​រន្ទះបាញ់​នេះ​ បាន​កើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ​កក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ស្រោង​ប្រ​តី ក្នុងភូមិ​វឌ្ឍនៈ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្ត​ក្រចេះ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ ស្រេ​ន សាលី ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ជា​ជនជាតិ​ខ្មែរ-អ៊ិស្លាម រស់នៅ​ភូមិ​អូរ​អំពិល ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​មក​ធ្វើ​ចំការ​នៅ​ចំណុច​កើតហេតុ​ខាងលើ​។

លោក​អធិការ​ឲ្យ​ដឹង​បន្ត​ថា​៖ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ដើរ​រក​ទាក់​សត្វ​លលក លុះ​ស្រាប់តែ​មេឃ​ភ្លៀង​ក៏​ចូល​ទៅ​ជ្រក​ក្នុង​ខ្ទម​ចំការ ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​តែ​ម្តង ។ លោក​ថា​ ក្រោយ​ពេល​កើតហេតុ​រួច​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​ថា ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ស្លាប់​ពិតប្រាកដ​មែន ។​

ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ