ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​វាល​វែង​មាន​ស្នាមញញឹម​ដោយទទួលបាន​អណ្តូងទឹក​ស្អាត​​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិសាត់​ ៖ ដោយ​មើលឃើញ​ពី​ភាព​ចាំបាច់ និង​កង្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ប្រធាន​មូលនិធិ​អណ្តូងទឹក​ស្អាត អ្នកឧញ៉ា មហា​ភក្តី​សប្បុរិស​ភោ​គា​ធិ​បតី…

ខេត្តពោធិសាត់​ ៖ ដោយ​មើលឃើញ​ពី​ភាព​ចាំបាច់ និង​កង្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ប្រធាន​មូលនិធិ​អណ្តូងទឹក​ស្អាត អ្នកឧញ៉ា មហា​ភក្តី​សប្បុរិស​ភោ​គា​ធិ​បតី ហ៊ុន នាង និង មហា​ឧបាសិកា ឌី ប៉ុក បាន​ចាត់​អោយ​ក្រុមការងារ​ធ្វើ​អណ្តូង​ថែម​ជូន​ចំនួន​៥​បន្ថែម ទៅ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិសាត់ ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា​២០២០ អណ្តូង​ថ្មី​ចំនួន​៥​នេះ បាន​សម្ភោ​ធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ក្រោម​វត្តមាន​លោកស្រី​ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​ក្រុមការងារ​។

លោកស្រី​ប្រធាន​មូលនិធិ​បានអោយ​ដឹង​ថា អណ្តូង​ទាំង​៥​នេះ ជា​អំណោយ​របស់​អ្នកឧកញ៉ា​ព្រឹ​ទ្ឋ​មហា​ឧបាសិកា​ធម្ម​ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី និង ឧបាសក លី​ន គ្រី ដែល​ត្រូវជា​ឪពុក​ម្តាយបង្កើត របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​លោក​មាន​សទ្ធា​ជ្រះថ្លា កាល​ពេល​លោក​ទាំង​ពីរ​នៅ​មានជីវិត គឺ​លោក​ចូល​ចិត្ត​ធ្វើបុណ្យ​ដាក់​ទាន​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ ពិសេស​គឺ​ការ​ផ្តល់​អណ្តូងទឹក​ស្អាត​នេះឯង​។ ដូច្នេះ​មុន​ពេល​ដែល​លោក​ចែក​ឋាន​ទៅ បាន​ផ្តាំផ្ញើ​កូនចៅ អោយធ្វើ​ជូន​ប្រជាពលរដ្ឋ​ណា ដែល​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ទូ​ទាំង​ប្រទេស​។

ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ អាស្រ័យ​ជាមួយនឹង​ទឹក​ត្រពាំង បឹងបួរ នៅ​តំបន់​នេះ​បានឱ្យ​ដឹង​ថា កន្លង​មក​ពួក​គាត់ មានការ​លំបាក​ខ្លាំង​ណាស់​ពី​បញ្ហា​ទឹក សំរាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ដោយ​មាន​ពេល​ខ្លះ​ត្រូវ​បង្ខំចិត្ត ផឹកទឹក​ដែល​មិន​មាន​អនាម័យ ទឹក​ដែល​ហូរ​ច្រោះ​ពី​ការ​បាញ់ថ្នាំ​របស់​កសិករ ហូរ​ចូល​ទៅ​ក្នុង​ដងអូរ រឺ​បឹង ដែល​តែងតែ​ធ្វើ​អោយ​សុខភាព​របស់​ពួក​គាត់​មិនសូវ​ល្អ​។ តែ​នៅ​ពេល​នេះ​ពួក​គាត់​បាន​សំដែង នូវ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​មាន​អ​ណ្តូ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ជិត​ផ្ទះ​។

លោកស្រី​ប្រធាន​មូលនិធិ​បាន​ផ្តាំផ្ញើ ទៅ​ដល់​ប្រជា​ព​រដ្ឋ​ដែល​អាស្រ័យ​ផល​នៃ​ទឹក​អណ្តូង​ទាំងនេះ សូម​ជួយ​ថែរក្សា​អណ្តូង​ទាំងនេះ​អោយ​បាន​ល្អ និង​សូម​អោយ​បងប្អូន​ពិសារ​ទឹក​ត្រូវ​ដាំ​អោយ​បាន​ឆ្អិន​ល្អ អ្វី​ដែល​ពិសេស​នោះ គឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ចំពោះ​ជម្ងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​តែ​មានការ​រាតត្បាត​ពាសពេញ​ពិភពលោក ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណ​អោយ​បាន​ល្អ លាងដៃ​ជាមួយ​សាប៊ូ អោយ​បាន​ញឹក​ញ៉ាប់ តាម​ការ​ណែនាំ​ក្រសួងសុខាភិបាល​។

សូម​ជម្រាប​ផង​ដែរ​ថា​នៅ​ក្នុង​ឱកាស​នោះ លោកស្រី​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) មក​ពិនិត្យ​ពិគ្រោះ​ជម្ងឺ​ទូទៅ និង​ផ្តល់​ថ្នាំ​ព្យាបាល​ជំងឺ​ស្រាល​ៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ