ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងស្គាល់ឪពុកលែង​ស្គាល់​ប្អូន​ទាញ​​កាំបិតកា.ប់របួសទាំង២

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា ជា​មនុស្ស​កំរោលចូល ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ទាញ​កាំបិត​កាប់​ប្អូនប្រុស និង​និង​ឪពុក​របស់​ខ្លួន បណ្ដាល​ឲ្យ​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ កក្កដា នៅ​ភូមិ​ដាក់​សរសរ…

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា ជា​មនុស្ស​កំរោលចូល ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ទាញ​កាំបិត​កាប់​ប្អូនប្រុស និង​និង​ឪពុក​របស់​ខ្លួន បណ្ដាល​ឲ្យ​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ កក្កដា នៅ​ភូមិ​ដាក់​សរសរ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។

អធិការ​ក្រុង​បាត់ដំបង លោក ឆាង វណ្ណ​ឆៃ បាន​ឲ្យ​ដឹង​ថា ជន​កំរោលចូល​នោះ​ឈ្មោះ ផល សំណាង អាយុ​២៦​ឆ្នាំ​។ ជន​នេះ​បាន​ប្រើប្រាស​កាំបិត កាប់​ទៅ​លើ​ឪពុក​របស់​ខ្លួន​ឈ្មោះ ទោម សុផល អាយុ​៥៧​ឆ្នាំ បណ្ដាល​ឲ្យ​រង​របួស​ជា​ច្រើន​កន្លែង និង​កាប់​ទៅ​លើ​ប្អូនប្រុស​ឈ្មោះ ផល សុវណ្ណ​ឆាយ អាយុ​១៩​ឆ្នាំ របួស​ដៃ​ឆ្វែ​ង​។ លោក​អធិការ​បាន​បញ្ជាក់​ថា នេះ​ជា​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ដែល​បង្ក​ឡើង​រវាង​កូន​និង​ឪពុក​។

ប៉ុន្តែ​ក្រុម​គ្រួសារ បាន​អះអាង​ថា អំពើ​ហឹ​ង្សា​ដែល​បង្ក​ឡើង​ដោយ​លោក​កូន​កើតរោគ​ឆ្គូ​ត​នេះ បាន​កើត​ឡើងជា​ញឹក​ញ៉ាប់ តែ​លើក​នេះ​ហាក់​ធ្ងន់​ដៃ​ជាង​មុន​ៗ​។ លោក ទោម សុផល ដែល​ជា​ឪពុក​ជន​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​សំដី​ថា កូនប្រុស​គាត់​តែង​បង្ក​ហឹ​ង្សា​បែប​នេះ​ជា​ញឹក​ញ៉ាប់ នៅ​ពេល​កំរោលចូល​ម្ដង​ៗ​។

កូនប្រុស​គាត់​ម្នាក់​នេះ ហាក់​មាន​សតិ​មិន​ប្រក្រតី ពេល​ធ្វើទុក្ខ​ម្ដង​ៗ តែង​បង្កជម្លោះ​ជាមួយ​គាត់ និង ដេញ​វាយ​គាត់ តែ​មិន​ធ្លាប់​ធ្ងន់ធ្ងរ​ដូច​លើក​នេះ​ទេ​។ ដូច្នេះ​ហើយ​ទើប​លោក​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​ម្ដង​។ ពាក់ព័ន្ធ​នឹង​ការ​អះអាង​ថា កូន​របស់​គាត់​មាន​សតិ​មិន​ប្រក្រតី ឬ កំរោលចូល តែ​លោក ទោម សុផល មិន​បាន​បង្ហាញ​លិ​ខិ​ត្រ​អ្វីមួយ ដែល​មាន​បញ្ជាក់​ពី​គ្រួ​ពេទ្យ​ជំនាញ​ទេ​។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា ជន​ដៃដល់​ត្រូវ​បាន​គេ​អះអាង​ថា មាន​សតិ​មិន​ប្រក្រតី និង កើតរោគ​កំរោលចូល តែ​ក្រុម​គ្រួសារ មិន​មាន​លិខិតបញ្ជាក់​អំពី​រោគ​សញ្ញា​នេះ​ពី​គ្រួ​ពេទ្យ​ទេ​។ ប៉ុន្តែ​យ៉ាងណា ដោយសារ​តែ​ជន​នេះ បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ និង ជា​ញឹក​ញ៉ាប់​កន្លង​មក ទើប​លោកស្នងការ​ខេត្ត និង លោក​ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​ឃាត់ខ្លួន និង កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ