រាជធានីភ្នំពេញ ៖ ក្រោយពីមហាជន អ្នកគាំទ្រចូលរួមរំលែកទុក្ខរបស់ឪពុកជាទីស្រលាញ់ មិនទាន់បានរយៈពេល១ខែផង អ្នកនាង ខាត់ សុឃីម កំពុងតែជួបទុក្ខជាន់ទុក្ខទៀតហើយ ក្រោយពីលើកដំណឹងអ៊ុំប្រុសរបស់ខ្លួនទទួលមរណៈភាពម្នាក់ទៀត ។

ដោយឆ្នាំនេះមិនមែនជាឆ្នាំល្អ របស់តារាចម្រៀងស្រីតាមភ្លេងការរូបនេះ ពេលនេះរូបនាងកំពុងតែបាត់បង់អ៊ុំប្រុសម្នាក់ទៀតហើយដែលត្រូវជាបងបង្កើតរបស់ឪពុករបស់នាង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ។

ដោយនៅក្នុងនោះ អ្នកនាងខាត់ សុឃឹម បានបង្ហាះសារយ៉ាងរំជួលចិត្តតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា« ប្អូនប្រុសរបស់គាត់ គឺពុក លាវ ខាត់ ត្រូវជាពុករបស់ខ្ញុំបានចែកឋានអស់រយៈពេល១ខែជាងថ្ងៃនេះ បងប្រុសរបស់គាត់បង្កើតឈ្មោះ លាវ សុខ បានលាចាកលោកទៅដែរហើយ អ៊ំអើយអ៊ំ ហេតុអីទៅបន្តបន្ទាប់យ៉ាងនេះ» ។

យ៉ាងណាមិញ មហាជនជាច្រើនបានចូលរួមរំលែកទុកដ៏តារាចម្រៀងស្រីរូបនេះជាខ្លាំង ពីព្រោះតែវាជារឿងមួយ ដែលពិបាកទទួលយកដែលកើតមានឡើងភ្លាមៗបែបនេះ នេះក៏ព្រោះតែអ្នកនាង ខាត់ សុឃីម បាត់បង់មនុស្សជាស្រលាញ់នៅក្នុងគ្រួសារផ្ទួនៗបែបនេះដ៏ទៅ២លើក ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីពហុសិល្បៈរូបនេះហាក់ទទួលបានការលើកទឹកចិត្តជាច្រើនពីសំណាក់មហាជន ពីព្រោះតែរូបនាងផ្ទាល់ជួបរឿងរ៉ាវមិនល្អជាច្រើននៅក្នុងគ្រួសារ នៅក្នុងឆ្នាំនេះ៕



ចែករំលែកព័តមាននេះ