ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​បំប៉ោង​តួលេខ និង​បំ​ភ្លើ​ស​ព័ត៌មាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា មាន អង្គការ​មួយ​ចំនួន​បាន​ធ្វើការ​ទាក់ទង​ទៅ​អង្គការ​អន្តរជាតិ​នាំ​គ្នា​បំភ្លៃ​ការ​ពិត និង​បំប៉ោង​ព័​ត៌ មាន​ដោយ​ក្បាល​ធំ​ជាង​ខ្លួន​ក៏​មាន…

រាជធានី​ភ្នំពេញ ៖ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា មាន អង្គការ​មួយ​ចំនួន​បាន​ធ្វើការ​ទាក់ទង​ទៅ​អង្គការ​អន្តរជាតិ​នាំ​គ្នា​បំភ្លៃ​ការ​ពិត និង​បំប៉ោង​ព័​ត៌ មាន​ដោយ​ក្បាល​ធំ​ជាង​ខ្លួន​ក៏​មាន ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ពេល​ថ្មី​ៗ​នេះ​យើង​ឃើញ​សកម្មភាព​របស់​អង្គការ​មួយ​ចំនួន​ដូច​ជា អង្គការ​លី​កាដូរ ក៏​ដូច​ជា អង្គការ​អន្តរជាតិ​បាន​ធ្វើការ​ឆ្លើយឆ្លង​គ្នា​ល្អ​ណាស់ អំពី​ការ​ប្រឌិត​ព័ត៌មាន​ដែល​ពិបាក​ទទួលយក​បាន​ដែល​បាន​ប្រឌិត​សំដី​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា ក៏​ដូច​ជា ក្រ​ឡៃ​ព័ត៌មាន​ថា រាជរដ្ឋាភិបាល​នឹង​ដោះ​លែង​អ្នក​ជាប់​ឃុំឃាំង​១​ម៉ឺន​នាក់​» ។

អ្នកនាំពាក្យ​បាន​បន្ត​ថា ជាក់ស្តែង​ការ​ពី​ម្សិលមិញ (​ថ្ងៃ​ទី​២៧ កក្កដា ) មាន​ព័ត៌មាន​ផ្ទៃ​មួយ​ចំនួន​ថា មាន​អង្គការ​មួយ​ចំនួន​រួម​គ្នា ដើម្បី​បំភ័យ ឬ​ធ្វើ​ឲ្យ​ក្បាល​ធំ ក៏​ប៉ុន្តែ​សមាជិក​នៅ​អង្គការ​មួយ​ចំនួន​គ្មាន​ទេ គឺ​មាន​តែ​មនុស្ស​ម្នាក់​ៗ​នៅ​ក្នុង​អង្គការ ហើយ​ខំ​តម្លើង​ព័ត៌មាន​ប្រជាជន​១​លាន​នាក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​រង​គ្រោះ​ទឹកជំនន់ ឬ​ទឹក​លិច ។ លោក​បន្ត​ថា​ព័ត៌មាន​នេះ លោក​បាន​ទទួល​បាន​ព័ត៌មាន​នេះ ខាងក្រៅ​ប្រទេស​តេ​មក​សួរ​លោក​ទៅ​វិញ ដែល​ព័ត៌មាន គឺជា​ព័ត៌មាន​បំភ្លៃ​ការ​ពិត ប្រឌិត​តែ​ប៉ុណ្ណោះ ។

លោក​ថា បើ​ចង់​ព័ត៌មាន​ពិតប្រាកដ​ត្រូវ​សួរនាំ​អ្នកនាំពាក្យ​នៅ​តាម​ក្រសួង​នានា​ទើបបាន​ដឹង​ច្បាស់ ។ យ៉ាងណា​ក្តី​អ្នកនាំពាក្យ​បាន​បន្ត​ថា​ទោះបី​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​លោក​ប្តេជ្ញា​ថែរក្សា​សន្តិភាព​ដែល​ជា​កេរ្តិ៍​តំណែល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ខិតខំ​កសាង ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បន្ទាប់​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ជិន ម៉ា​លី​ន បាន​ច្រានចោល​ព័ត៌មាន​ទាំងនោះ​ផង​ដែរ ។ អ្នកនាំពាក្យ សូម​អង្គការ​ទាំង​ពីរ​នេះ ត្រួតពិនិត្យ​ឡើង​វិញ​នូវ​សុ​ក្រឹត្យ​ភាព និង​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ការ​ចេញ​សេចក្តីថ្លែងការណ៍​ដែល​គ្មាន​មូលដ្ឋាន និង​ខុស​ពី​ការ​ពិត​នេះ​ដោយហេតុ​ថា ៖

១. រដ្ឋាភិបាល​មិន​ដែល​បាន​សន្យា​ដោះ​លែង​អ្នក​ជាប់​ឃុំ​១០០០០​នាក់ តាម​ការ​ទាមទា​របស់​អង្គការ​ទាំង​ពីរ​នេះ​ទេ នា​ពេល​កន្លង​មក​។
២. ការ​យោង​ទៅ​លើ​ប្រសាសន​សម្តេច​ក្រឡា ហោម គឺជា​ការ​ដកស្រង់​ដោយ​ខុស​ពី​ការ​ពិត និង​ខ្លឹមសារ​ដើម​ទាំងស្រុង ដែល​អាច​បង្កប់​នូវ​ចេតនា​ទុច្ចរិត និង​នាំ​ឱ្យ​សាធារណជន​មានការ​ភ័ន្ត​ច្រឡំ ។

៣. យុទ្ធនាការ​របស់​ក្រសួងយុត្តិធម៌​មិនមែន​ជា​យុទ្ធនាការ​ដោះ​លែង​អ្នកទោស​តាម​ការ​ទាមទារ និង​ចង់បាន​របស់​អង្គការ​ទាំង​ពីរ​នេះ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ការ​គិតគូ​អំពី​សន្តិសុខ និង​សុ​វត្ថ​ភាព​សង្គម​នោះ​ទេ ។ ៤. យុទ្ធនាការ​របស់​ក្រសួងយុត្តិធម៌​ជា​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ ដោយ​ផ្អែក​លើ​មូលដ្ឋាន និង​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន និង​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​លឿន​ឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និង​មិន​ពុក​រលួយ ហើយ​មាន​គោលដៅ​យុទ្ធសាស្ត្រ ផែនការ និង​កម្មវិធី​អនុវត្ត​យ៉ាង​ច្បាស់លាស់ ។

សូម​ជម្រាប​ថា ថ្ងៃ​ទី 23 ខែកក្កដា អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ពីរ គឺ​អង្គការ​លើកលែងទោស​អន្តរជាតិ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​អង្គការ​លី​កាដូ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ដោយ​បង្ហាញ​ក្តី​សង្ឃឹមថា រាជរដ្ឋាភិបាល​កម្ពុជា​រក្សា​ការ​សន្យា​ថា នឹង​ដោះ​លែង​អ្នក​ជាប់​ឃុំឃាំង​ចំនួន​មួយ​ម៉ឺន​នាក់ ក្នុង​នោះ​មាន​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ covid-19 និង​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ស្រាល​ក៏​ដូច​ជា ស្ត្រី​ជាប់​ឃុំ​ដែល​មានកូន​តូច​នៅ​ជាមួយ​ព្រមទាំង​អ្នក​ជាប់​ឃុំ​ជា​អនីតិជន​ផង​ដែរ ។

អង្គការ​ដដែល​បាន​បន្ត​ទៀត​ថា កាលពី​ខែឧសភា មន្ត្រី​ក្រសួងយុត្តិធម៌ ប្រកាស​អំពី​កំណែទម្រង់​ជា​ច្រើន​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ។ កំណែទម្រង់​ដែល​បាន​សន្យា​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​ជា​ច្រើន​ដែល​មិន​ទាន់​បាន​ជំនុំជម្រះ​នៅ​តាម​តុលាការ​នានា និង​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ខ្លាំង​នៅ​ក្នុង​ពន្ធនាគារ​តាម​រយៈ​ការ​ពង្រីក​នយោបាយ​ផ្សេង​ៗ​ទៀត​ក្រៅពី​ការ​ឃុំឃាំង​ដូច​ជា​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​និង​ការ​ព្យួរទោស​ជាដើម បន្ថែម​ពីលើ​ការ​ដោះ​លែង​ដោយ​មាន​លក្ខខណ្ឌ សម្រាប់​អ្នក​ជាប់ បច្ចុប្បន្ន​នេះ​។

ថ្លែងការណ៍​សង្គម​ស៊ី​វិល​ក៏​បាន​លើក​ឡើង​ថា​នៅ​ក្នុង​ការ​ប្រកាស​ដាច់​ដោយឡែក​មួយ​ខែឧសភា សម្ដេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សន្យា​ថា អ្នក​ជាប់​ឃុំ​រហូត​ដល់​មួយ​ម៉ឺន​នាក់​នឹង​ត្រូវ​ដោះ​លែង​នៅ​ទូ​ទាំង​ប្រទេស​ដោយ​លើក​ឡើង​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ជម្ងឺ​ដោយ​វីរុស​កូ​វីត​19 នឹង​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ ក្នុង​ពន្ធនាគារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ