ស៊ី​លៀសរ​អៀ​ស​ខ្លួន​! គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម បោះ​ថង់​ខ្មៅ​ចូល​​ទឹក​​ភ្លែត


ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ ក្រោយ​ពី​ប្រទះ​ឃើញ​កម្លាំង​ជំនាញ​គ្រឿងញៀន និង​ប៉ុស្តិ៍​រដ្ឋបាល​សេ​កុង និង​ថ្មកែវ ចុះ​ល្បាត​តាម​គោលដៅ​សំខាន់​ៗ​នៃ​ភូមិសាស្ត្រ​ស្រុក​សៀម​ប៉ា​ង កាលពី​ម៉ោង​៩​ជាង​ព្រឹក ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២០​។

លោក ជឹ​ម អេ​ន អធិការ​ស្រុក​សៀម​ប៉ា​ង បានឱ្យ​ដឹង​ថា គ្រា​កើតហេតុ​កម្លាំង​នគរ​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក និង​ប៉ុស្តិ៍​បាន​ចុះ​បាល​ល្បាត​ដល់​ចំណុច​ផ្លូវ​១០១ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ដើរ​។ ខណៈ​ពេល​ឃើញ​សមត្ថកិច្ច​ភ្លាម ជនសង្ស័យ​រូប​នោះ​ក៏​បាន​បោះ​កញ្ចប់​ថង់​ខ្មៅ​មួយ​ចូល​ទឹក​ប្រឡាយ​ក្បែរផ្លូវ រួច​ក៏​រត់​ទៅ​ចូល​ព្រៃ​បាត់​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ដោយ​មានការ​សង្ស័យ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​រាវរក ដើម្បី​ពិនិត្យ​មើល ក៏​ស្រាប់តែ​ឃើញ​នៅ​ក្នុង​ថង់​ពណ៌​ខ្មៅ​មួយ​នោះ មាន​ផ្ទុក​បញ្ចប់​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​មីន WY ពណ៌​ទឹកក្រូច និង​មាន​កញ្ចប់​ពណ៌​ខៀវ​ចំនួន​៣​កញ្ចប់​ធំ​ទៀត​ផង ។

លោក​អធិការ​បន្ត​ថា ក្រោយ​ពី​យក​កញ្ចប់​ខ្មៅ​នោះ​បាន គឺ​មាន​មួយ​កញ្ចប់​នៅ​ល្អ ដែល​មាន​គ្រឿង​ញៀន​ចំនួន​១៤០​គ្រាប់ ចំណែកឯ​២​កញ្ចប់​ទៀត ចូល​ទឹក​រលាយ​ចូល​គ្នា​អស់​ទៅ​ហើយ​។ បើ​តាម​ការ​សន្និដ្ឋាន​ប្រហែល​មួយ​កញ្ចប់​២០០​គ្រាប់ ពីរ​កញ្ចប់​អាច​ស្មើនឹង​៤០០​គ្រាប់​សរុប​ទាំង​៣​កញ្ចប់​ប្រហែល​៤៥០​គ្រាប់ ។

ក្រោយ​ពី​ពិនិត្យ​រួច វត្ថុ​តាង​ចាប់​បាន​នោះ បាន​យក​មក​រក្សា​ទុក និង​រៀបចំ​បែបបទ​បញ្ជូន​ទៅ​ជំនាញ​​ស្នងការដ្ឋាន ហើយ​កម្លាំង​ជំនាញ​យើង​កំពុង​បន្ត​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនល្មើស ។ ហើយ​បច្ចុប្បន្ន​វត្ថុ​តាង​ថ្នាំ​ញៀន​ខាងលើ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក បាន​វេច​ខ្ចប់​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ហើយ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ