ឡាវដំឡើងថ្លៃប័ណ្ណចូលទស្សនាទឹកជ្រោះជាប់នឹងល្បាក់ខោនកម្ពុជា
ប្រទេសឡាវ បានដំឡើងថ្លៃប័ណ្ណចូលទស្សនាទឹកជ្រោះនៅខាងលើ «ល្បាក់ខោន» របស់កម្ពុជាដល់ទៅ១០០% ចាប់ពីដើមឆ្នាំនេះទៅ ធ្វើឱ្យមានការរិះគន់ពីពលរដ្ឋថា ថ្លៃហួសហេតុ
ប្រទេសឡាវ បានដំឡើងថ្លៃប័ណ្ណចូលទស្សនាទឹកជ្រោះនៅខាងលើ «ល្បាក់ខោន» របស់កម្ពុជាដល់ទៅ១០០% ចាប់ពីដើមឆ្នាំនេះទៅ ធ្វើឱ្យមានការរិះគន់ពីពលរដ្ឋថា ថ្លៃហួសហេតុ
ប្រទេសឡាវ បានដំឡើងថ្លៃប័ណ្ណចូលទស្សនាទឹកជ្រោះនៅខាងលើ «ល្បាក់ខោន» របស់កម្ពុជាដល់ទៅ១០០% ចាប់ពីដើមឆ្នាំនេះទៅ ធ្វើឱ្យមានការរិះគន់ពីពលរដ្ឋថា ថ្លៃហួសហេតុ ដូច្នេះដូចជារារាំងមិនឱ្យប្រជាពលរដ្ឋឡាវមានឱកាសបានទស្សនាសម្បត្តិធម្មជាតិរបស់ជាតិ ។
Conpapeng ជាបរិវេណកោះរីកសាយដ៏ធំ មានទឹកទន្លេមេគង្គហូរឆ្លងកាត់ ។ នៅពេលរដូវទឹកឡើងកន្លងផុត កម្រិតទឹកក្នុងទន្លេធ្លាក់ចុះ បង្កើតជាទឹកជ្រោះដ៏ស្រស់ស្អាត ដោយអ្នកខ្លះហៅថា «ទឹកជ្រោះ Niagara នៅអាស៊ី» ដោយប្រដូចទឹកជ្រោះ Niagara នៅអាមេរិកខាងជើង ត្រង់ព្រំដែនអាមេរិក និងកាណាដា រីឯខ្លះទៀតហៅថា «ទឹកជ្រោះធំបំផុតក្នុងតំបន់នេះ» ។
កាលពីដើមឆ្នាំកន្លងមក ក្រុមហ៊ុនឯកជនមួយបានទទួលសិទ្ធិគ្រប់គ្រងឧទ្យាន Conpapeng ដោយអនុញ្ញាតឱ្យដំឡើងថ្លៃសំបុត្រចូលទស្សនាពី១០.០០០គីប ទៅ២០.០០០គីប (ប្រាក់របស់ឡាវ) ឬជិត៣ដុល្លារ សម្រាប់ជនជាតិឡាវចូលទស្សនា ជាការឡើងថ្លៃដល់ទៅ១០០% និងពីចំនួន៣០.០០០គីប សម្រាប់អ្នកទេសចរបរទេសឡើងដល់៥៥.០០០គីប ប្រហែល៧ដុល្លារ ឬ៨៣% ។
ទឹកជ្រោះ Conpapeng ស្ថិតនៅតំបន់ «ធីស៊ីផាន់ដន» នៃទន្លេមេគង្គភាគខាងត្បូងរបស់ប្រទេស ស្ថិតនៅឆ្ងាយពីព្រំដែនកម្ពុជាប្រហែល១៣គីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ