ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​សាលាខេត្ត​មណ្ឌលគិរី​ព្រឹក​នេះ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០២០​ នេះ ឯកឧត្ដម ជា សុ​ផា​រ៉ា កំពុង​ដឹក​នាំ​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​សាលាខេត្ត​មណ្ឌលគិរី​…

ខេត្តមណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០២០​ នេះ ឯកឧត្ដម ជា សុ​ផា​រ៉ា កំពុង​ដឹក​នាំ​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​សាលាខេត្ត​មណ្ឌលគិរី​ ស្តី​ពី​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ដី​ឯកជន​របស់​ប្រជាពលរដ្ឋ ដី​សហ​គម​ន៍ជនជាតិ​ដើម​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី ​និង​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ក្នុង​ខេត្តមណ្ឌលគិរី​ ។

កិច្ចប្រជុំ​នេះ ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មានការ​ចាប់​អារ​ម្ម​ណ៏​ជា​ខ្លាំង​ពី​មហាជន​ព្រោះ​តែ​ក្រសួង​ចម្រុះ​មាន​ដូច​ជា ក្រសួង​ដែនដី ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​…​មាន​មន្ត្រី​ប្រមាណ​ជិត​៥០០​នាក់ ចុះ​ធ្វើ​កិច្ច​ការងារ​ដីធ្លី​ក្រោយ​ដី​រដ្ឋ ដី​ព្រៃ ដី​អភិរក្ស រាប់​ពាន់​ហិក​តា ​បាន​រង​ការ​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​ជនខិលខូច និង​មន្ត្រី​មាន​អំណាច​លួច​ឃុបឃិត​គ្នា​ជា​ប្រ​ព័​ន្ធនោះ ។

ព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ