រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២០ថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១នាក់ ក្នុងចំណោមអ្នកធ្វើដំណើរមកពីក្រៅប្រទេសចំនួន៩០នាក់ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលឲ្យដឹងថា ករណីវិជ្ជមានចំនួន១នាក់ ជាបុរសជនជាតិឥណ្ឌាអាយុ៣២ឆ្នាំ មានអាស័យបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញបានធ្វើដំណើរចេញពីប្រទេសឥណ្ឌា ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តដំណើរហោះហើរទៅប្រទេសកូរ៉េខាងត្បូងបានមកដល់ប្រទេសកម្ពុជាភ្លាមម៉ោង 21 និង 53នាទីយប់នៅថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2020 ។

បុរសរូបនេះមានលទ្ធផលតេស្តវិជ្ជមាន covid 19 នៅថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2020 ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញ ។
ក្រសួងបានឲ្យដឹងទៀតថា ជាអ្នកធ្វើដំណើរដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមានអ្នកណាសរុបចំនួន 90 នាក់ ក្នុងនោះស្ត្រី 39នាក់ កុមារី៦ នាក់ កុមារា៣នាក់ បុរស 42នាក់ តែបានចាកចេញដំណើរមកពី ៖
១.ប្រទេសកូរ៉េខាងត្បូង 29នាក់ ក្នុងនោះជនជាតិកូរ៉េ 22នាក់ជនជាតិខ្មែរ 6 នាក់ និងជនជាតិអាមេរិកចំនួនមួយនាក់ ។
២.ប្រទេសបង់ក្លាដេសមួយនាក់ជនជាតិបង់ក្លាដេស។
៣.ប្រទេសកាណាដាចំនួន 3 នាក់ ជាជនជាតិកាណាដាពីរនាក់ និងជនជាតិចិនមួយនាក់។
៤.ប្រទេសបារាំងចំនួន 12 នាក់ 7 នាក់និងជនជាតិខ្មែរ 5 នាក់។
៥.ប្រទេសអាល្លឺម៉ង់ចំនួន 7 នាក់ក្នុងនោះជនជាតិអាល្លឺម៉ង់ 5នាក់និងជនជាតិប៉ូឡូញពីរនាក់។
៦.ប្រទេសក្រិច 4នាក់ជនជាតិហ្វីលីពីន 1 នាក់ជាតិខ្មែរពីរនាក់និងជនជាតិកាណាដាមួយនាក់។
៧.ប្រទេសឥណ្ឌាមួយនាក់(អង្កការសហប្រជាជាតិ)។
៨.ប្រទេសអ៊ីតាលី១នាក់ ជនជាតិខ្មែរ។
៩.ប្រទេសម៉ាឡេស៊ី១នាក់ជាជនជាតិឥណ្ឌា។
១០.ប្រទេសហូឡង់ពីរនាក់ជាជនជាតិហូឡង់១នាក់ខ្មែរមួយម្នាក់។
១១.ប្រទេសអារ៉ាប់អេម៉េរ៉េត៥នាក់ជាជនជាតិចិននិងមកពីសហរដ្ឋអាមេរិកចំនួន 24 នាក់ជាជនជាតិដូមីនិកកាំង ១នាក់ ជនជាតិខ្មែរ៧នាក់និងជនជាតិអាមេរិកាំងចំនួន 16 នាក់។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងទៀតថា អ្នកដំណើរចំនួន 89 នាក់ដែលមានលទ្ធផលតេសអវិជ្ជមានកូវីត19 ត្រូវបានដាក់ឱ្យធ្វើចក្តាឡីស័កសាក់រយៈពេល 14 ថ្ងៃ នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យពោចិនតុងចំនួន 7 នាក់ នៅសណ្ឋាគារមួយនៅក្នុងរាជធានីភ្នំពេញចំនួន 82 នាក់ ដើម្បីសុខភាពបន្តទៀត ។
សូមជម្រាបថា បើគិតត្រឹមថ្ងៃទី 28 ខែកក្កដាឆ្នាំ 2020 នេះចំនួនអ្នកជាបានស្បើយពីជំងឺកូវីដ19 នៅទូទាំងប្រទេសសរុបចំនួន 147 នាក់ខឹងណាស់ដែលអ្នកឆ្លងជំងឺនេះមានចំនួន 226នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់រដ្ឋមានចំនួន 77 នាក់( នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតចំនួន 6 នាក់ស្រី 3 នាក់និងប្រុស 3 នាក់)។នៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញចំនួន 506 នាក់ស្រី 2 នាក់បុរស 54 នាក់និងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន១៥នាក់ជាបុរស។និងអ្នកសំរាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាជាស្ត្រីជនជាតិអាមេរិកាំងចំនួនពីរនាក់៕
ចែករំលែកព័តមាននេះ