រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើន ការប្រុងប្រយ័ត្ន ឲ្យកាន់តែខ្ពស់ និងមានអនាម័យឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ ពិសេសគឺក្នុងកំឡុងពេលឈប់សម្រាក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១សីហា ឆ្នាំ ២០២០ ខាងមុខនេះ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ថ្ងៃឈប់សម្រាកដែលត្រូវបានកំណត់នាពេលខាងមុខនេះ គឺជាការជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាលពីខែមេសា ដែលត្រូវបានរាជរដ្ឋាភិបាល លុបចោលនៅឆ្នាំនេះ ដោយសារតែការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ ។
នាម៉ោង៨និង៥១នាទីយប់ ថ្ងៃទី២៧ កក្កដា ២០២០នេះ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងកិច្ចការពារ ការចម្លងវីរុសកូវីដ-១៩ នាពេលឈប់សម្រាក ខាងមុខនេះ ៖





ចែករំលែកព័តមាននេះ