រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានច្រានចោលនូវព័ត៌មានក្រៅផ្លូវការមួយដែលបានចែកចាយយ៉ាងផុសផុល តាមសារ Messenger ដែលបាននិយាយថា ក្មួយបង្កើតរបស់លោក មិញ សុធីវណ្ណ (តូ) អ្នកលេងភ្លេង និងជាឧត្តមសេនីយ៍នៅក្រសួង មហាផ្ទៃគាត់បានឆ្លងកូវីដ១៩ ពីប្រពន្ធគាត់ ដែលទើបនឹងមកពីអាមេរិកថ្មីៗនេះដែរ (same flight with the 2 US diplomats tested positive for COVID-19)។

លោកស្រី ឱ វណ្ណឌីន បាននិយាយថា «ខ្ញុំសូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតនេះ ។ មិនមានករណីបែបនេះឡើយ ហើយក្រសួងតែងតែផ្តល់បច្ចុប្បន្នភាពពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា ដោយភាពជាក់លាក់ និងមានតម្លាភាព ។ ខ្ញុំសូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការលើជនបំពុលសង្គមនេះផង» ។

ព័ត៌មានក្រៅផ្លូវការដដែលនេះបានបន្តថា ជម្រាបជូនចៅជាព័័ត៌មាន-តាម គាត់ទើបទទួលលទ្ធផលtest ថ្ងៃនេះ ។ គាត់រស់នៅបុរីប៉េងហួតបឹងស្នោ ។ ឥឡូវនេះអង្គភាពធ្វើការរបស់គាត់នៅក្រសួងមហាផ្ទៃត្រូវបានបញ្ជាឲ្យបិទ៣ថ្ងៃ ។ គាត់អាចចម្លងទៅក្រុមគ្រួសារ កូនរបស់គាត់ សហការីរួមការងារ និងសហគមន៍ នៅក្នុងបុរីដែលគាត់រស់នៅដោយគាត់បានចូលរួមពិធីជប់លៀង ជួបជុំគ្នាជាហូរហែរប៉ុន្មានថ្ងៃមុននេះ ៕
ចែករំលែកព័តមាននេះ