ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ ការ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ពិតជា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ចម្លងជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក ជំទាវ​ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា ការ​ធ្វើ​តាម​ជើង​យន្តហោះ​ពិត​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ លោក​ជំទាវ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក ជំទាវ​ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា ការ​ធ្វើ​តាម​ជើង​យន្តហោះ​ពិត​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

លោក​ជំទាវ អ្នកនាំពាក្យ​បាន​សរសេរ​តាម​បណ្តាញ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០២០ បន្ទាប់​ពី​មាន​សំណួរ​ពី​អ្នក​សារព័ត៌មាន​ថា គួរតែ​ពិចារណា​ក្នុង​ការ​ពិនិត្យ និង​ការពារ​ការ​ចម្លងជំងឺ​ជា​ចាំបាច់ ហេី​យ​បេី​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ សូម​ព្យាបាល​នៅ​កន្លែង​សិន​មុន​នឹង​ធ្វេី​ដំណេី​រ ។ មាន​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​តាម​បណ្តា​ប្រទេស​នីមួយ​ៗ ដែល​បងប្អូន​អាច​ធ្វេ​ី​ទំនាក់ទំនង ដេ​ី​ម្បី​ទទួល​បានការ​ណែនាំ​បន្ថែម ។

លោក​ជំទាវ​បញ្ជាក់​ថា​៖«​ការ​ធ្វេី​ដំណេី​រ ពិតជា​មាន​ហានិភ័យ​នៃ​ការ​ចម្លង​ខ្ពស់​ណាស់ ដែល​ត្រូវ​យកចិត្តទុកដាក់​មែនទែន​» ។ អ្នកនាំពាក្យ​បាន​បន្ត​ថា ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ហេី​យ​ក៏​កំពុង​តែ​អនុវត្ត​ដោយ​យកចិត្តទុកដាក់​នូវ​វិធានការ​ត្រួតពិនិត្យ​សុខភាព​អ្នក​ដំណេី​រ​ផង​ដែរ នៅ​ពេល​មក​ដល់​ច្រកចូល ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​ក៏​បាន សូម​បងប្អូន​លោក​យោគយល់ និង​អធ្យាស្រ័យ​លេី​ការ​ផ្អាក​ជេី​ង​ហោះ​ហេី​រ​ជា​បណ្តោះអាសន្ន​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី​នេះ ដេី​ម្បី​ចូលរួម​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​ចូល​ក្នុង​ប្រទេស​កម្ពុជា និង​លទ្ធភាព​នៃ​ការ​ចម្លង​ចូល​ក្នុង​សហ​គម​ន៌​យេី​ង​ផង​ដែរ ។ ពិតជា​មានការ​លំបាក​សម្រាប់​បុគ្គល ក៏​ប៉ុន្តែ​យេ​ី​ង​ទាំងអស់​គ្នា​រឹតតែ​មានការ​លំបាក​ច្រេី​ន​ជាង​នេះ និង​ខ្លាំង​ជាង​នេះ ប្រ​សិន​បេី​ករណី​ចម្លង​ចូល​ក្នុង​ប្រទេស​កាន់តែ​កេី​ន​ច្រេី​ន​ឡេី​ង​ៗ ដែល​ជា​ហានិភ័យ​ខ្ពស់​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ។ ដូច្នេះ ការ​ចូលរួម​ការពារ​ការ​ចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ពិតជា​មាន​សារសំខាន់​ណាស់​នៅ​ក្នុង​ដំណាក់កាល​រាតត្បាត​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។

ខ្ញុំ​សូម​ជូនពរ​បងប្អូន​ទាំងអស់​មាន​សុខភាព​ល្អ ចៀស​ផុត​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ គ្រប់​ៗ​គ្នា ។ សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​២២៥​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១៤៧​នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​ចំនួន​៧៦​នាក់ នៅ​មន្ទី​ពេទ្យ​រដ្ឋ និង​២​នាក់​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក​ចំនួន​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ