ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ក្នុង​ចំការ​ស្វាយ​កិន​ចំ​មីនតោន​ផ្ទុះ​ដាច់​២​កំណាត់​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ត្រាក់ទ័រ​មួយ​គ្រឿង​បាន​ដាច់​ខ្លួន​ជា​២​កំណាត់ រីឯ​អ្នកបើកបរ​ដាច់​ជើង​ឆ្វេង​ម្ខាង នៅ​ពេល​បើក​ភ្ជួរដីចំការ​កិន​ប៉ះ​ចំ​មីនតោន​ដែល​កប់​នៅ​ក្នុង​ដី ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៧ កក្កដា នេះ នៅ​ក្នុងភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។…

ខេត្តបាត់ដំបង​៖ ត្រាក់ទ័រ​មួយ​គ្រឿង​បាន​ដាច់​ខ្លួន​ជា​២​កំណាត់ រីឯ​អ្នកបើកបរ​ដាច់​ជើង​ឆ្វេង​ម្ខាង នៅ​ពេល​បើក​ភ្ជួរដីចំការ​កិន​ប៉ះ​ចំ​មីនតោន​ដែល​កប់​នៅ​ក្នុង​ដី ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៧ កក្កដា នេះ នៅ​ក្នុងភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយ​ការ​ណ៏៍ថា ជន​រង​គ្រោះ ឈ្មោះ ប៉ាក់ រិ​ទ្ធ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ កើតហេតុ​ខាងលើ​។ ជន​រង​គ្រោះ​បាន បើក​ទ្រាក់​ទ​រ័​ភ្ជួរ​ដី​នៅ​ក្នុង​ចំការ​ស្វាយ ហើយ​បាន​កិន​ប៉ះ​ចំ​គ្រាប់​មីនតោន ដែល​កប់​ក្នុង​ដី​ក៏​បណ្ដាល​ឱ្យ​ផ្ទុះ​តែ​ម្ដង​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា អ្នកបើកបរ​ត្រាក់ទ័រ​បាន​រង​របួស​ដាច់​ជើង​ឆ្វេង​ម្ខាង រីឯ​ត្រាក់​ទ័រ​បាន​ដាច់​ជា​២​កំណាត់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​និង​អាជ្ញាធរ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ទីកន្លែង​ដែល​ផ្ទុះ​គ្រាប់​មីន​ប្រឆាំង​រថ​ក្រោះ​នោះ គឺជា​ដី​ដែល​ធ្លាប់​ភ្ជួរ​រាល់​ឆ្នាំ ហើយ​ក៏​មាន​ដាំ​ដំណាំ​ស្វាយ​ច្រើន​ឆ្នាំ​មក​ហើយ​។ ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​តែង​បាន​ភ្ជួរដីចំការ​ដំណាំ​ស្វាយ​នោះ ជា​រៀង​រាល់​ឆ្នាំ​តែ​មិន​ដែល​មាន​ជួប​ប្រទះ​គ្រាប់​មីន​ទេ លុះ​ពេល​ភ្ជួរ​លើក​នេះ​ក៏​ចំ​គ្រាប់​មីនតោន​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​តែ​ម្ដង​។

សូម​រំលឹក​ថា កន្លង​មក​ នៅ​ក្នុងភូមិ​សាស្ត្រ​នានា ក្នុងភូមិ​តា​គ្រក់ ឃុំ​ត្រែង ខាងលើ​នេះ​ធ្លាប់​មាន​ប្រជាពលរដ្ឋ​ជួប​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីនតោន ដែល​កប់​ក្នុង​ដី​សេស​សល់​ពី​សម័យ​សង្គ្រាម​ជា​បន្តបន្ទាប់​។ ជា​ពិសេស ​ត្រាក់ទ័រ​ភ្ជួរដីចំការ​តែ​ម្ដង នៅ​ពេល​ចុះ​ភ្ជួរដីចំការ​ម្ដង​ៗ បើ​ទោះជា​ដីចំការ​នោះ​ធ្លាប់​ចុះ​ភ្ជួរ​រាល់​ឆ្នាំ​ក្ដី​ ។ បើ​តាម​អាជ្ញាធរ​បាន​និយាយ​ថា ទីតាំង​ផ្ទុះ​គ្រាប់​មីន​ភាគច្រើន​ជា​ដីចំការ​ដែល​ធ្លាប់​ភ្ជួរ តែ​ពេល​ភ្ជួរ​នៅ​រដូវភ្លៀង​ដី​ស្លុះ​ទើប​អាច​ប៉ះ​គ្រាប់​មីន ខណ​:​គ្រាប់​មីន​ខ្លះ​ត្រូវ​បាន​គេ​កប់​ជ្រៅ​។

ប៉ុន្តែ​យ៉ាងណា អាជ្ញាធរ និង មន្ត្រី​ជំនាញ​តែង​អំពាវនាវ​ជា​រឿយ​ៗ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទីតាំង​ណាមួយ​ដែល​សង្ស័យ​ថា អាច​នៅ​មាន​សេសសល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​។ ហើយ​ត្រូវ​រាយ​ការ​ណ៍​ដល់​អាជ្ញាធរ​ដែនដី ឬ មន្ត្រី​ជំនាញ ដើម្បី​ជួយ​អន្តរា​គម​ន៍ ចៀសវាង​ការ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​យថា​ហេតុ​៕

អត្ថបទសរសេរ ដោយ