បង្ក្រាបការផលិតកាហ្វេរាប់តោនលាយគីមី
រាជធានីភ្នំពេញ ៖ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមការដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមការដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមការដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីកាំកុងត្រូល រួមទាំងនគរបាលមូលដ្ឋានផង បានឆ្មក់ចូលទីតាំងសិប្បកម្មផលិតកាហ្វេដ៏ធំមួយកន្លែងយីហោមេគង្គ ដែលសង្ស័យផលិតកាហ្វេក្លែងក្លាយ និងប្រើប្រាស់ជាតិគីមី រួមទាំងសារធាតុញៀនផងដែរ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២០ មករា នៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនមនុស្ស៤នាក់យកទៅសួរនាំ ដែលមានម្ចាស់ទីតាំង និងមេការ ។
លោកឧត្តមសេនីយ៍ត្រី ទ្បុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃថ្លែងថា សមត្ថកិច្ចបានប្រើរយៈពេលជាង១សប្តាហ៍ក្នុងការស្រាវជ្រាវ ទើបឈានដល់ការបង្ក្រាបទីតាំងខាងលើ ។ លោកថា មុនពេលឈានដល់ការបង្ក្រាបនេះ គឺមានការភ្ញាក់ផ្អើលមួយ ខណៈឃើញប្រព័ន្ធព័ត៌មានសង្គមហ្វេសប៊ុកនិយាយពីការលាយកាហ្វេដោយប្រើជាតិគីមី ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព។ ជាមួយគ្នានេះ លោកក៏អំពាវនាវថា មុននឹងទិញទំនិញយកទៅប្រើប្រាស់ សុំពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងផលិតផលក្លែងក្លាយដូចករណីខាងលើ ដែលនាំឱ្យខូចសុខភាព ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងផលិតកាហ្វេខាងលើ បានប្រើសារធាតុផ្សំមានដូចជា ពោត សណ្តែក ស្ករត្នោត និងជាតិគីមីរួមទាំងសារធាតុញៀនបន្ថែមទៀតដើម្បីផលិតកាហ្វេ និងបាននាំទៅលក់នៅទូទាំងប្រទេសកម្ពុជាតែម្តង ។ ប្រភពដដែលបន្តថា អ្នកផលិតសុទ្ធតែជនជាតិវៀតណាម មិនចេះនិយាយខ្មែរមួយម៉ាត់ទេ ហើយគេបានប្រើម៉ាស៊ីនផលិតកាហ្វេនៅទីតាំងខាងលើនេះ ។
ទោះបីជាបែបណា ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា ជនជាតិវៀតណាមខាងលើក៏ត្រូវបានសង្ស័យផងដែរថា ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ។ យោងតាមកំណត់ហេតុឆែកឆេររបស់សមត្ថកិច្ចបញ្ជាក់ថា រកឃើញកាហ្វេខ្ចប់រួចជាកាហ្វេកញ្ចប់បោះពុម្ពយ៉ាងស្អាត មានម៉ាកក្លែងបន្លំចំនួន១៩ប្រភេទ ហើយម្ចាស់ទីតាំងខាងលើនេះឈ្មោះ ស៊ាង ដារ៉ា ជាជនជាតិវៀតណាមប្រើឈ្មោះខ្មែរ ចង់បន្លំថាខ្លួនជាខ្មែរ បុ៉ន្តែដល់មើលមុខ និងនិយាយ ទើបដឹងថា យួនសុទ្ធ ។
គួរបញ្ជាក់ថា ពេលសមត្ថកិច្ចឆ្មក់ចូលកន្លែងផលិតកាហ្វេក្លែងក្លាយនេះ បានឆែកឆេររកឃើញកាហ្វេធ្វើពីសណ្តែកសៀង និងពោត ដែលទុករហូតដុះផ្សិតលាយជាមួយស្ករ និងម្សៅជាតិគីមីផងនោះមានចំនួនប្រមាណជិត៤០តោន ។ នេះមិនទាន់គិតពីចំនួនផលិតផលសម្រេចនោះទេ ដែលមានការផលិតតាមប្រភេទ និងម៉ាកផ្សេងៗគ្នា ។
ទង្វើខាងលើនេះត្រូវបានចាត់ទុកថា ជាមុខរបរទុច្ចរិតធំមួយដែលបានបំផ្លាញដល់សុខភាពអ្នកបរិភោគ ខណៈដែលការនិយមពិសាកាហ្វេមានការកើនទ្បើងនៅប្រទេសកម្ពុជា គួរឱ្យកត់សម្គាល់ ៕
ចែករំលែកព័តមាននេះ