ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​​​ ! ចាក់​សាំង​ម៉ូតូ​​រួច​បញ្ឆេះ ឆេះទ្រុលឡើង​​​សន្ធោ​​សន្ធៅ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជួប​រឿងស៊យ​ទាំង​ថ្ងៃ ខណៈ​គាត់​ជិះ​ម៉ូតូ​ជិត​អស់​សាំងក៏​ចូល​ទៅ​ចាក់​សាំង​នៅ​ដេប៉ូ​ប្រេង​តេ​លា​មួយកន្លែង ។ លុះ​ក្រោយ​ពេល​ចាក់​សាំង​រួច​រាល់ គាត់បញ្ឆេះ​ម៉ូតូ​ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត ស្រាប់តែឆ្លង​ចរន្ត​បង្ក​ជា​អណ្ដាត​ភ្លើង​ឆាបឆេះ​ឡើង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បុគ្គលិក​នៅដេប៉ូ​ប្រេងឥន្ធនៈ​ខាងលើ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជួប​រឿងស៊យ​ទាំង​ថ្ងៃ ខណៈ​គាត់​ជិះ​ម៉ូតូ​ជិត​អស់​សាំង
ក៏​ចូល​ទៅ​ចាក់​សាំង​នៅ​ដេប៉ូ​ប្រេង​តេ​លា​មួយកន្លែង ។ លុះ​ក្រោយ​ពេល​ចាក់​សាំង​រួច​រាល់ គាត់បញ្ឆេះ​ម៉ូតូ​ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត ស្រាប់តែឆ្លង​ចរន្ត​បង្ក​ជា​អណ្ដាត​ភ្លើង​ឆាបឆេះ​ឡើង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បុគ្គលិក​នៅដេប៉ូ​ប្រេងឥន្ធនៈ​ខាងលើ រួម​ជាមួយ​អ្នក​ជិតខាង​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ ។

ប៉ុន្តែ​ភ្លើង​មិន​បាន​រលត់​ភ្លាម​ៗ​ឡើយ គឺ​គ្រាន់តែ​ថមថយ​បន្តិច​ប៉ុណ្ណោះ បន្ទាប់​មក​បាន​នាំ​គ្នាអូស​ម៉ូតូ​នោះ​ទាំង​ភ្លើង​កំពុង​ឆេះ​ចេញពី​ដេប៉ូ​ប្រេងឥន្ធនៈ​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ រួច​បន្ត​ប្រើ​បំពង់ពន្លត់​អគ្គិភ័យ​បាញ់​រហូត​ដល់​រលត់​ទាំងស្រុង ។ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដាឆ្នាំ​២០២០ នៅ​ដេប៉ូ​ប្រេងឥន្ធនៈ​តេ​លា ស្ថិត​នៅ​តាម​ផ្លូវ​ចោម​ចៅ​ហៅ​ផ្លូវ​វ៉េ​ង ស្រេង កែង​នឹងផ្លូវ​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ម៉ូតូ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​មិន​ស្គាល់ឈ្មោះ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ វ៉េ​ង ស្រេង ហើយដោយ​សារ​ម៉ូតូ​ជិត​អស់​សាំង គាត់​ក៏​បត់​ចូល​ទៅចាក់​សាំង​នៅ​ក្នុង​ដេប៉ូ​ប្រេង​ឥន្ធនៈ​តេ​លា ខាងលើ ។លុះ​ចាក់​សាំង​ហើយ​រួច​ហើយ គាត់​ក៏​បាន​បញ្ឆេះដើម្បី​ចេញ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត ប៉ុន្តែ​ជាអកុសល​ស្រាប់តែ​ឆ្លង​ចរន្ត​បង្ក​ជា​អណ្ដាតភ្លើង
បណ្ដាល​​ឲ្យ​ឆាបឆេះ​សន្ធោសន្ធៅ​តែ​ម្ដង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈនោះ​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ភ្លាម​ៗ​នោះ​បុគ្គលិក​នៅ​ដេប៉ូ​ប្រេងឥន្ធនៈ​ខាងលើ ព្រមទាំង​អ្នក​ជិតខាង បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ ប៉ុន្តែ​ភ្លើង​មិន​បាន​រលត់​ភ្លាម​ៗនោះ​ឡើយ ។ ដោយ​ខ្លាច​ឆេះ​រាលដាល​ដល់​កន្លែងស្តុក​ប្រេងសាំង ទើប​នៅ​ពេល​ភ្លើង​ថមថយ​ទៅវិញ បាន​នាំ​គ្នា​អូស​ម៉ូតូ​ទាំង​ភ្លើង​កំពុង​ឆេះ​ចេញពី​ស្ថានីយប្រេងឥន្ធនៈ​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ រួច​បន្ត​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​រហូត​ដល់​រលត់​ទៅ​វិញ​ទាំងស្រុង ។ ក្រោយមក បុរស​ចំណាស់​ជា​ម្ចាស់​ម៉ូតូ​បាន​លើក​ម៉ូតូ រួច​អូស​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់​ទៅ​ទាំង​ការ​ហួសចិត្ត ហើយ​ពុំ​ដឹង​ថា​គាត់​មានទីលំនៅ​នៅឯណា​ឡើយ ៕

អត្ថបទសរសេរ ដោយ