ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះកម្ពុជាព្យាបាលជាសះស្បើយអ្នកឆ្លងកូវីដ១៩ ជា៤នាក់បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី 27 ខែកក្កដា​នេះ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ covid-19 ជា​សះស្បើយ​ចំនួន 4…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី 27 ខែកក្កដា​នេះ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ covid-19 ជា​សះស្បើយ​ចំនួន 4 នាក់​បន្ថែម ។

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ 19 កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ​មាន​ចំនួន 76 នាក់ ​និង​ពីរ​នាក់​ផ្សេង​កំពុង​ព្យាបាល​ក្នុង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ​។

​ក្រសួង​បាន​បន្ត​ថា ​អ្នក​ដែល​ព្យាបាល​ជា​សះស្បើយ​ចំនួន 4 នាក់​ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​19 ចំនួន 2 ដង​ហើយ ​ពេល​នេះ​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ​ ។
ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ​អ្នក​ដែល​ជា​សះស្បើយ​មាន​ចំនួន 1 47​នាក់ ​ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន 225 នាក់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ