ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​របង​​​ពលរដ្ឋ​រំលោ.ភ​យក​ដី​ព្រែក​បឹង​ក្វា​ង​(វីដេអូ)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ លោក ហែម ពិសិដ្ឋ អភិ​បាល​រង​ខេត្ត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​ចម្រុះ​មាន…

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ លោក ហែម ពិសិដ្ឋ អភិ​បាល​រង​ខេត្ត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​ចម្រុះ​មាន អង្គ​ភាព​ពា​ក់័​ពន្ធ​ខេត្ត ក្រុង សង្កាត់ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក សុវណ្ណ មន្នី អភិបាល​រង​ក្រុង​បា​វិត ចុះ​ណែនាំ​ផ្សព្វផ្សាយ​ព្រម​ធ្វើការ​រុះរើ​របង​ដែល​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រៃ​អង្គញ់​សង្កាត់​ច្រក​ម្ទេស និង​ជន​ចំណាកស្រុក​ឆ្ងាយ មក​ហ៊ុម​ព័ទ្ធ​រំលោភ​យក​ដី​ចំណី​ព្រែក​បឹង​ក្វា​ង ព្រម​ទាំង​ធ្វើ​របង​ព័ទ្ធ​យក​ដី​ដោយ​ខុសច្បាប់​ជា​ច្រើន​គ្រួសារ ដោយ​មាន​អ្នកមាន​អំណាច​ខ្លះ​និង​មេ​ខ្យល់​លួច​នៅ​ពីក្រោយ​ខ្នង ។

បើ​តាម​លោក​ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ថា ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្តម​អភិបាលខេត្ត ឲ្យ​រូប​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​អង្គភាព​ពាក់ព័ន្ធ​ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ និង​ធ្វើ​ការ​រុះរើ​របង​ដែល​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជន​ចំណាកស្រុក​រំលោភ​យក​ដី​របស់​រដ្ឋ​ដោយ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​យក​ដី​ចំណី​ព្រែក​បឹង​ក្វា​ង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ ដោយ​ប្រើ​វិធីសាស្ត្រ​យក​ពឹ​ស​បង្ក្រាប​ពឹ​ស ។

លោក​បន្ត​ថា គណៈកម្មការ​ចុះ​ពិនិត្យ​នៅ​ព្រែក​បឹង​ក្វា​ង គឺ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​បាន​រំលោភ​យក​ដី​ព្រែក​បឹង​ក្វា​ង ដោយ​មានការ​សាងសង់​ផ្ទះ ធ្វើ​របង​ព័ទ្ធ​យក​ដី​ចំណី​ព្រែក​បឹង​ក្វា​ង ឲ្យ​ពួក​គាត់​បញ្ឈប់​ជា​បន្ទាន់ការ​រំលោភ​យក​ដី​ព្រែក​បឹង​ក្វា​ង​ជា​ដី​របស់​រដ្ឋ​នេះ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ។

លោក ហែម ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​រុះរើ​របង​នេះ ធ្វើ​តែ​ចំពោះ​បងប្អូន​ជន​ចំណា​ក​ស្រុក​ដែល​រំលោភ​យក​ដី និង​ធ្វើ​របង​យក​ដី​បឹង​ក្វា​ង​ថ្មី​ៗ​នោះ​ទេ ឯ​ចំពោះ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​មក​រស់នៅ​យូរហើយ​គឺ​ឲ្យ​ពួក​គាត់​រស់នៅ​បន្ត​សិន​ចុះ ។

បន្ទាប់​ពី​ប្រជុំ​ដាក់​ផែនការ​រួច​មក លោក​អភិបាលរង​ខេត្ត បាន​ដឹកនាំ​គណៈកម្មការ​ចម្រុះ​ចុះ​ដល់ទី​តាំង​ព្រែក​បឹង​ក្វា​ង ធ្វើការ​សាកសួរ​បង​ប្អូន​ក្នុងស្រុក ក៏​ដូច​ជា​ជន​ចំណាកស្រុក​មក​ពី​បណ្តា​ខេត្ត​ឆ្ងាយ​ៗ ភាគច្រើន​គឺ​ពួក​គាត់​ជឿ​តាម​ការ​ញុះញង់​របស់​មេខ្យល់​ថា មាន​អាជ្ញាធរ​សង្កាត់​ព្រៃ​អង្គញ់​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​មក​រស់​នៅ​លើ​ដី​ចំណី​បឹង​ក្វា​ង ទើប​ពួក​គាត់​នាំ​គ្នា​មក​បោះ​ទីតាំង​ធ្វើ​ខ្ទម ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ចាប់ដី​បឹង​ក្វា​ង​នេះ​។

ជាមួយ​នេះ មាន​មនុស្ស​ម្នាក់​ដែល​គេ​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ថា គេ​មាន​ឋានៈ​ជា​ឯកឧត្តម ហើយ​បាន​ឲ្យ​ទាំង​ប្រាក់​មក​ទិញ​ដី​ពី​អ្នក​រស់នៅ​ក្នុង​សង្កាត់​ព្រៃ​អង្គញ់​នេះ ហើយ​មាន​អ្នកខ្លះ​គេ
ជួល​ឲ្យ​មក​ចាំ​ដី​ឲ្យ​មេខ្យល់​ជា​ថ្នូរ​យក​លុយ ។

ក្នុង​ឱកាស​នោះ លោក ហែម ពិសិដ្ឋ បាន​ណែនាំ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជន
ចំណាកស្រុក​និង​មេខ្យល់ សូម​បញ្ឈប់​ការ​ដើរ​ឃោសនា​ថា​គេ​ចែក​ដី​រដ្ឋ​ទៅ​ឲ​ប្រជាពលរដ្ឋ​ក្រីក្រ​និង​សូម​បញ្ឈប់​ការ​មក​ចាប់ដី​ចំណី​ព្រែក ចំណី​បឹង​ក្វា​ង ដែល​ជា​ដី​របស់​រដ្ឋ គឺ​រដ្ឋ​ទុក​សម្រាប់​បម្រើ​ផលប្រយោជន៍​ទូទៅ គឺ​ស្តារ​ស្តុក​ទឹក​សម្រាប់​ប្រជា​កសិករ​ប្រើប្រាស់​ប្រកប​មុខរបរ​កសិកម្ម ។ ចំពោះ​របង​និង​សំណង់​ដែល​បងប្អូន​និង​ជន​ចំណាកស្រុក​ធ្វើ​រំលោភ​យក​ដី​របស់​រដ្ឋ​នោះ អាជ្ញាធរ​បាន​ធ្វើការ​រុះរើ​និង​បន្ត​រុះរើ​នៅ​ពេល​ក្រោយ ដោយ​មិន​ឲ្យ​មាន​អ្នក​ណា​ម្នាក់​មក​រំលោភ​យក​ដី​របស់​រដ្ឋ​យ៉ាង​អនាធិបតេយ្យ​បន្ត​ទៀត​ទេ ។

ក្នុង​នាម​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ លោក​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជន​ចំណាក​ស្រុក សូម​បញ្ឈប់​ការ​ទន្ទ្រាន​យក​ដី​រដ្ឋ​បន្ត​ទៀត នាំ​ឲ្យ​ខាត​ពេលវេលា​ក្នុង​ការ​បំពេញ
ការងារ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ ព្រោះ​ដី​រដ្ឋ​នៅ​តែ​ជា​ដី​របស់​រដ្ឋ​ដដែល ។ សូម​ឲ្យ​មេខ្យល់​បញ្ឈប់
ការ​​ឃោសនា​នាំ​ប្រជាពលរដ្ឋ​មក​រំលោភ​យក​ដី​របស់​រដ្ឋ​បន្ត​ទៀត បើសិនជា​នៅ​តែ​ដឹកនាំ​ប្រជា​ពលរដ្ឋ​មក​រំលោភ​យក​ដី​រដ្ឋ​បន្ត នោះ​អា​ជ្ញា​ធរ​នឹង​មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ៕ (​កែស​ម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ