រូណាល់ដូ មិនត្រឹមតែជាកំពូលកីឡាករឆ្នើមលើទីលានប្រកួតបាល់ទាត់ប៉ុណ្ណោះទេ តែនៅលើទីស្នេហាវិញ កីឡាកររូបនេះក៏ពូកែទាក់ទងស្រីៗផងដែរ ។
យោងតាមប្រភពព័ត៌មានអេស្ប៉ាញបានឱ្យដឹងថា បន្ទាប់ពីបែកបាក់ស្នេហាជាមួយតារាបង្ហាញម៉ូដ Irma shayk កាលពីសប្តាហ៍មុន ស្រាប់តែថ្ងៃនេះកីឡាកររូណាល់ដូ បានរកឃើញសំណព្វចិត្តថ្មីទៀតហើយ គឺនាង Lucia Villalin ដែលជាអ្នកយកព័ត៌មានប្រចាំទូរទស្សន៍ RMTV ។
ទំនាក់ទំនងស្នេហ៍របស់អ្នកទាំងពីរ បានបែកធ្លាយក្រោយពីអ្នករាយការណ៍ព័ត៌មានរូបស្រស់ប្រចាំរបស់ទូរទស្សន៍ RMTV បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គម Instagram ។
គួររំលឹកថា ចំណងស្នេហ៍រវាងរូណាល់ដូ និងតារាម៉ូដែល Irina shagk គឺបណ្តាលមកពីភាពមិនចុះសម្រុងគ្នារវាងម្តាយរបស់រូណាល់ដូ និងរូបនាងផ្ទាល់ ៕
ចែករំលែកព័តមាននេះ