ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទាវ​-​ឧកញ៉ា​សប្បុរសជន​២១​រូប ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​ និង​ទី​ប្រឹក្សា​​របស់​សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងែ​ទី ២៦ ខែកក្កដា ឆ្នាំ ២០២០​នេះ សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងែ​ទី ២៦ ខែកក្កដា ឆ្នាំ ២០២០​នេះ សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​សម្រេច​ជូន និង​តែងតាំង​លោក​ជំទាវ​-​ឧកញ៉ា​សប្បុរសជន​ចំនួន ២១ រូប​ជា «​ឧត្តម​ទីប្រឹក្សា និង​ទីប្រឹក្សា​» ក្នុង​នោះ​លោក​ជំទាវ​សប្បុរសជន​៣​រូប ជា​ឧត្ត​ម្ភ​ទីប្រឹក្សា​ផ្ទាល់ និង ១៨ រូប​ផ្សេង​ទៀត​ជា ទីប្រឹក្សា​ផ្ទាល់​។

ក្នុង​នោះ​មាន លោក​ជំទាវ​ឧកញ៉ា យិ​ន ផា​ន្នី ថុ​ង​អ៊ុយ​ប៉ា​ង ត្រូវ​បាន​តែងតាំង​ជា «​ទីប្រឹក្សា​ផ្ទាល់​» ដែល​មាន​ងារ​ជា​ជោតិ​វ​តី​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ របស់​សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី​។

សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី បាន​មាន​សង្ឃដីកា​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ថា «​ជំទាវ​សប្បុរសជន​ទាំងអស់ បាន​ចូលរួម​ចំណែក ក្នុង​ការ​អភិវឌ្ឍន៍​នូវ​សាសនា​ជាតិ​។ ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ដូចនេះ​ខ្មែរ​យើង​កាន់​ព្រះពុទ្ធ​សាសនា ៩៥ ភាគរយ ជា​ចំនួន​ច្រើន ហើយ​គិត​តាម​ពុទ្ធសាសនា យើង​ម្នាក់​ៗ​ត្រូវការ​បុណ្យ បើ​ទោះបី​ចែក​ឋាន​ទៅ​ហើយ ក៏​ត្រូវការ​បុណ្យ​ដែរ»​។

នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​នេះ តំណាង​ឱ្យ​ឧត្តម​ទីប្រឹក្សា និង​ទី​ប្រឹ​ក្ស​ផ្ទាល់ លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា បាន​ថ្លែង​ថា «​យើង​ទាំងអស់​គ្នា​បាន​ប្តេជ្ញា​ចិត្ត​ការពារ បុព្វហេតុ​កសាង ការពារ អភិវឌ្ឍន៍ ព្រះពុទ្ធ​សាសនា​កម្ពុជា ឱ្យ​កាន់តែ​អភិវឌ្ឍន៍ រីក​ចំរើន ស្ថិតស្ថេរ ចីរកាល ជា​និរន្ត​តទៅ​»​។

លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង បាន​មាន​ប្រសាសន៍​បន្ត​ថា «​ត្រឹមតែ​ជាង​៣​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​សម័យ​ប៉ុ​ល​ពត បាន​ធ្វើ​ឱ្យ ព្រះពុទ្ធ​សាសនា រលាយ​ត្រឹម​មួយប៉ប្រិចភ្នែក​។ ពួក​គេ​បាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់​នូវ អរិយ្យធម៌ ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ ទាំងអស់​របស់​ខ្មែរ​។ ក្នុង​នោះ​ដែរ មាន​វត្ត​អា​រ៉ា​ម កុដិ ព្រះ​វិហារ​សាសនា ត្រូវ​បាន​ប្រែ​ក្លាយទៅជា​ឃ្លាំង​សំភារៈ រោង​បាយ កន្លែង​ចិញ្ចឹមសត្វ និង​ខ្លះ​ត្រូវ​បាន​រឹបអូស​ធ្វើ​ជា​មន្ទីរឃុំឃាំង​ទៀត​ផង​»​។ នេះ​ជា​ភស្តុ​តាង​មួយ​បញ្ជាក់ ថា​ការ​បាត់បង់​សាសនា នាំ​ឱ្យ​មនុស្ស​បាត់បង់​អស់ សីលធម៌ ហើយ​សង្គម​ជាតិ​ត្រូវ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​។

លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង បាន​មាន​ប្រសាសន៍​បន្ថែម​ថា កន្លង​មក សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី បាន​តែងតែ​កសាង​អភិវឌ្ឍន៍ នៃ​ព្រះពុទ្ធ​សាសនា ឱ្យ​មានការ​រីក​ចំរើន ជា​ពិសេស​គឺ​ការ​ស្ថាបនា​ឡើង​វិញ នូវ​គណៈធម្មយុត្តិកនិកាយ កម្ពុជា ដោយ​ចាប់ផ្តើម​ពី​ចំណុចសូន្យ រហូត​បង្កើត​បានជា វត្ត​គណៈ​ធម្មយុត្ត នៅ​គ្រប់​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស និង​បង្កើត​បាន​វត្ត​មួយ​ចំនួន​ទៀត​នៅ​ក្រៅប្រទេស ព្រមទាំង​ស្ថាបនា​ព្រះសង្ឃ​បានជា​ច្រើន​អង្គ បង្កើត​បានជា​ពុទ្ធិកសិក្សា ផ្តល់​ចំណេះដឹង អប់រំ បណ្តុះបណ្តាល បង្កើត​ធនធានមនុស្ស ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ជាមួយ​រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ