ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​​ទី​១ លើក​ទិស​ដៅ​ការងារ​ឆមាស​​ទី​២ ឆ្នាំ​២០២០ និង​ប្រជុំ​ជីវ​ភាព​​របស់​គណៈកម្មាធិការ​គណបក្ស​ខេត្តកំពត

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៥​កើត ខែ​ស្រាពណ៍ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកក្កដា…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៥​កើត ខែ​ស្រាពណ៍ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារ​ឆមាស​ទី​១ លើក​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ និង​ប្រជុំ​ជីវភាព​របស់​គណៈ​កម្មាធិការ​គណបក្ស​ខេត្តកំពត ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត ប៉ែន ស៊ី​ម៉​ន សមាជិក​គណៈ​កម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពត ដោយ​មាន​អញ្ជើញ​ចូលរួម​មាន ៖

សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ចំនួន​០៦​រូប ឯកឧត្តម ជាវ តា​យ សមាជិក​គណៈកម្មាធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត និង​ឯកឧត្តម ជឹ​ង ផល្លា អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​គណៈ​​ប្រចាំការ​នៃ​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត ព្រមទាំង​មានការ​អញ្ជើញ​​ចូលរួម​ពី ឯកឧត្តម លោក​ជំទាវ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពត និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​៨ រួម​រួម​ជាមួយ ៖

ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ជា​សមាជិក សមាជិកា គណៈ​អចិន្ត្រៃយ៍ សមាជិក សមា​ជិកា គណៈកម្មាធិការ​គណបក្ស​ខេត្ត លោក លោកស្រី ដែល​ជា​ប្រធាន​គណៈកម្មាធិការ​គណ​បក្ស​​មូលដ្ឋាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​​ឃុំ​-​សង្កាត់ និង​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា សរុប​ចំនួន​ប្រមាណ​ជាង ៣០០​រូប ។

ក្រោយ​ពី​បាន​ស្តាប់​របាយការណ៍​ស្វាគមន៍ របស់​ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណ​បក្ស​ខេត្ត និង​សេចក្តី​ព្រាង​របាយការណ៍​សង្ខេប​ស្តី​ពី​លទ្ធផល​ការងារ​គណបក្ស​ឆមាស​ទី​១ និង​លើក​ទិស​ដៅ​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត ដែល​អាន​ដោយ​​លោក ដួង សា​វណ្ណ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​មន្ទីរ​គណបក្ស​ខេត្ត​រួច​មក ឯកឧត្ដម​បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​មាន​មតិ​សំណេះសំណាល ដោយ​ផ្តោត​សំខាន់​លើ​ការងារ​របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត​សម្រាប់​ឆមាស​ទី​១ ដែល​សម្រេច​បាន និង​កោតសរសើរ​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត ដែល​មាន​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី សមាជិក សមាជិកា​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង​ស្រុក​ចុះ​តាម​មូលដ្ឋាន​សរុប ៥៥៥​លើក ថ្នាក់​កណ្តាល ២២៥ លើក ថ្នាក់​ខេត្ត ៣៣០​លើក និង​ថ្នាក់ដឹកនាំ​ក្រុមការងារ​មិនមែន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រុង​ស្រុក ១៤​លើក ព្រមទាំង​លើកទឹកចិត្ត​អោយ​អនុវត្តន៍​បន្ត​សម្រាប់​ឆមាស​ទី​២ អោយ​បាន​ល្អ​ប្រសើរ​ជាង​នេះ​ទៀត ត្រូវ​ពង្រឹងពង្រីក គ្រប់​រចនាសម្ព័ន្ធ​ចាត់តាំង បញ្ជ្រាប​យុវជន ជា​កម្លាំង​ពិត​ទៅ​គ្រប់​រចនាសម្ព័ន្ធ​ដែល​ជា​ថ្នាល​បន្តវេន​ទៅ​ថ្ងៃ​អនាគត និង​ពង្រីក​ប​ញ្ជូ​ល​សមាជិក​បក្ស​ពិសេស​យុវជន យុវតី​អោយ​បាន​ច្រើន​ថែម​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្ដម​បណ្ឌិត ប៉ែន ស៊ី​ម៉​ន ក៏​បាន​ផ្តាំផ្ញើ​អោយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពត ទាំងអស់​ក្នុង​ការ​អនុវត្តន៍​ការងារ​គណបក្ស ផ្តោត​លើ​គោល​ការ​ចំនួន​បី​គឺ ៖ នយោ​បាយ ចាត់តាំង និង​សតិអារម្មណ៍ ដើម្បី​ទទួល​បាន​ជោគជ័យ​ជូន​គណបក្ស គ្រប់​ដំណាក់​កាល​បោះ​ឆ្នោត​ទាំងអស់ និង​សូម​ចូលរួម​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់ នៃ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ដោយ​ចូលរួម​អនុវត្តន៍​ទាំងអស់​គ្នា តាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ដែល​បាន​ណែនាំ​កន្លង​មក​។

ឯកឧត្ដម​បណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា តែងតែ​គិតគូ​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ជា​ពិសេស​ក្នុង​ដំណាក់​កាល​កូ​វិ​ដ​-១៩ នេះ បាន​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​ខ្វះខាត តាម​រយៈ​ការ​កំណត់​​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​សូម​អោយ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុកដាក់ និង​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​អោយ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ