ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​ទី​០១ ខែសីហា​នេះ​តទៅ សម្តេច​ឲ្យ​ផ្អាកនូវ​ជេី​ង​ហោះ​ហេី​រ​ជា​បណ្ដោះអាសន្ន​​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យល់ព្រម​តាម​សំ​ណេី​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​សុំ​អោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ជេី​ង​ហោះ​ហេី​រ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី…

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យល់ព្រម​តាម​សំ​ណេី​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​សុំ​អោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ជេី​ង​ហោះ​ហេី​រ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី​មួយរយៈ​ចាប់ពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ នេះ​តទៅ រហូត​ដល់ក​ម្មការ​ក្រសួងដើម្បី​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩ ពិនិត្យ​នឹង​វាយតម្លៃ ទៅ​លើ​ហានិភ័យ​នៃ​ការ​ចម្លង​កូ​វី​ដ​១៩ និង​សុំ​គោលការណ៍​ពី​សម្តេច​តេ​ជោ​បើក​ជើង​យន្ត​ហោះហើរ​ជា​ថ្មី​ឡើង​វិញ ។

ក្នុង​រយៈពេល​ចុង​ក្រោយ​ចាប់ពី​ថ្ងៃ​ទី​២០ ខែមិថុនា ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​ឃើញ​ថា អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី ឃើញ​ថា​មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ មានការ​កើនឡើង ។

ដោយចាប់បើកជើងយន្តហោះវិញ រហូត​ដល់ក​ម្មការ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩ ពិនិត្យ​នឹង​វាយតម្លៃ ទៅ​លើ​ហានិភ័យ​នៃ​ការ​ចម្លង​កូ​វី​ដ​១៩ និង​សុំ​គោលការណ៍​ពី​សម្តេច​តេ​ជោ​បើក​ជើង​យន្ត​ហោះហើរ​ជា​ថ្មី​ឡើង​វិញ ។

ជាក់ស្តែង អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​១០៨​នាក់ ដែល​ភាគ​ជ​ច្រើន​ហោះហើរ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី ។ ម្យ៉ាងទៀត​ចាប់ពី​ខែសីហា និង​កញ្ញា​តទៅ ប្រទេស​យើង​នឹង​មានការ​ឈប់​សម្រាក ក្នុង​ពិធីបុណ្យ​ជាតិ​ជា​ច្រើន​ថ្ងៃ ដែល​តម្រូវ​ឲ្យ​យើង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ៕