ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សី​អក​ពស់ព្រៃ​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ល្បោះ ដំណុះ​ព្រៃ​ក្មេង និង​ព្រៃ​ជាំ​ហេី​យ​ស៊ី​ពស់​ជា​អាហា

4 ឆ្នាំ មុន

អក​ពស់ព្រៃ Crested Serpent Eagle ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់​ព្រៃ ហេ​ី​យ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ ។ រួម​គ្នា​ដេ​ី​ម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ។…

អក​ពស់ព្រៃ Crested Serpent Eagle ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់​ព្រៃ ហេ​ី​យ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ ។ រួម​គ្នា​ដេ​ី​ម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន ។

ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា បក្សី​អក​ពស់ព្រៃ មាន​ទំហំ​ពី ៥៦-៧៤ សង់ទីម៉ែត្រ មាន​ស្លាប​ពណ៌​ត្នោត​ក្រ​ម៉ៅ ពេល​ហេ​ី​រ​មាន​ឆ្នូត​គែម​ក្រោម​នៃ​ស្លាប ពណ៌​ខ្មៅ បន្ទាប់​មក​ពណ៌​ស ដងខ្លួន​មាន​អុជ​ៗ​ស​ពាសពេញ និង​មាន​កំប៉ោយ​ក្រាស់​មាន​ឆ្នូត​ទទឹង​ខ្មៅ​ធំ​ចុងកន្ទុយ ។

បក្សី​ប្រភេទ​នេះ​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ល្បោះ ដំណុះ​ព្រៃ​ក្មេង និង​ព្រៃ​ជាំ ហេ​ី​យ​ស៊ី​ពស់​ជា​អាហារ ។ ការ​បន្ត​ពូជ​បក្សី​អក​ពស់ព្រៃ ចាប់ពី​ខែមករា រហូត​ដល់​ខែតុលា ហើយ​ពង​ចំនួន​១​គ្រាប់ ៕