ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់បានប្រើប្រាស់សម្លៀកបំពាក់ក្លែងឯកសណ្ឋានធ្វើជាមន្ត្រីនគរបាលជាតិ នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្តកិច្ចចាប់ឃាត់ខ្លួន នៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយជាប់ពាក់ពន្ធ(ករណីប្រេីប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលនឹងនគរបាលឬយោធា) ។

បុរសខាងលើឈ្មោះ ហេង កែនណាឌី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ២១អឺ0 ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជាមួយនិងការឃាត់ខ្លួនសមត្តកិច្ចបានចាប់ដកហូត វត្ថុតាងរួមមាន ៖
១-ឯកសណ្ឋានគរបាល ការងារលេខ៤ មួយកំផ្លេ មានសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់ ។
២-ក្រដាស់ប្រាក់ដុល្លារ(លុយសែន) ប្រភេទក្រដាស១០០ ចំនួន ៥៨៩ សន្លឹក ។
៣-ទូរស័ព្ទដៃចំនួន២ គ្រឿង នឹង សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត ។
បើតាមសមត្តកិច្ចឲ្យដឹងថា បុរសរូបនោះបានតាំងខ្លួនធ្វើជាមន្ត្រីនគរបាលជាតិ បម្រើការងារផ្នែកប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋា នជានគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ។
សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យជាមនុស្សទើបចេញពីពន្ធនាគារព្រៃស ហើយអាចជាមនុស្សបែកឆ្វេង ក្លែងពាក់ឯកសណ្ឋានបែបនេះ ។ ជនសង្ស័យកំពុងត្រូវបានអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើការសាកសួរ ដើម្បីនាំខ្លួនទៅកាន់ស្នងការដ្ឋាននបាលខេត្ត នឹងកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ