ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​បាន​ទាំង​ពស់ថ្លាន់ និង​សត្វ​ស្វា​ទៀត

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី នា​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ តំណាង​មន្ទីរ​បរិស្ថាន និង​ក្រុមការងារ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ…

ខេត្តរតនគិរី ៖ មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី នា​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ តំណាង​មន្ទីរ​បរិស្ថាន និង​ក្រុមការងារ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ បាន​ទទួល​ពស់ថ្លាន់ ០១​ក្បាល ទម្ងន់​ប្រហែល​១០ គីឡូក្រាម ពី​លោក កែវ សាង នៅ​ភូមិ​ជ្រី សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ដែល​គាត់​ចាប់​បាន​ពេល​ពស់​ចូល​ស៊ី​មាន់​របស់​គាត់​នៅ​ចម្ការ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ ។

ក្រសួង​បាន​បញ្ជាក់​ថា បន្ទាប់​មក​ក្រុមការងារ​បាន​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​តំបន់ការពារធម្មជាតិ និង​ប្រកាស​អន្តរក្រសួង​ស្តី​ពី​ការ​ប្រមូល​កម្រៃ​សេវា​សាធារណៈ​ដែល​សម្របសម្រួល​ដោយ​មន្ត្រី​ជំនាញ​ការិយាល័យ​គាំពារ​បរិស្ថាន ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​ចំនួន​៤ មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​យក្ខ​ឡោម លោក ចៅសង្កាត់​បឹង​យក្ខ​ឡោម​ផង​ដែរ ។

នៅ​ថ្ងៃ​ដដែល​នេះ តំណាង​មន្ទីរ​បរិស្ថាន និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ឃុំ ក្រុមការងារ បាន​ទទួល​ស្វា​ចំនួន​០៣​ក្បាល ពី​លោក សុ​ភី នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ដែល​គាត់​បាន​ពី​អ្នក​ភូមិ យក​មក​ប្រគល់​ឱ្យ​មន្ទីរ ដើម្បី​ព្រ​លែង​ចូល​ព្រៃ​ធម្មជាតិ​វិញ ។

ចំណែក នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទីស្នាក់ការ​អូរ​ល្ហា​បាន​ចុះ​ល្បាត​ត្រង់​ចំណុច​ត្រពាំង​សង្កែ ជាមួយ​មន្ត្រី​អង្គការ BirdLife ។ ជា​លទ្ធផល គឺ​បាន​ដកហូត​រណា​យន្ត​ចំនួន​០២​គ្រឿង ដែល​ជន​ល្មេី​សយ​ក​ចូល​មក​អារ​ឈេី​គឿ​ង​ផ្ទះ ។

រីឯ​ជនល្មើស បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់ មុន​ពេល​ដែល​ក្រុមការងារ​មក​ដល់ ។ ចំពោះ​វត្ថុ​តាង​ជា​រណា​យន្ត ក្រុមការងារ​បាន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​លំ​ផាត់​រួច​ហេី​យ ៕