រាជធានីភ្នំពេញ ៖ ក្រសួងបានប្រកាសថ្ងៃនេះ រកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់ ជាករណីនាំចូលទាំងអស់ ដែលមានជនជាតិខ្មែរ ១៩នាក់ មាន៤នាក់ធ្វេីដំណេីរមកពីប្រទេសឥណ្ឌូនេស៊ី និង១៥នាក់ មកពីប្រទេសរុស្ស៊ី ក្រោយពីធ្វេីតេស្តលេីកទី៣ និង៤នាក់ ជាជនជាតិឥណ្ឌូនេស៊ីធ្វេីដំណេីរមកពីប្រទេសម៉ាឡេស៊ី ។
ក្រសួងបានបញ្ជាក់ថា ចំនួនសរុបកូវីដ-១៩ នៅកម្ពុជាកេីនដល់ ២២៥នាក់ ចំនួនសម្រាកនៅពេទ្យកេីន៨២នាក់ ចំនួនជាសះស្បេីយសរុបចំនួន១៤៣នាក់ និងស្លាប់គ្មាន ។


ករណីជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្ន ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕
ចែករំលែកព័តមាននេះ