ខេត្តព្រៃវែង៖ ក្រុមឈ្មួញយួនប្រមាណ៥នាក់បានលើកគ្នា ទៅខាងមុខសាលាដំបូងខេត្តព្រៃវែង ក្នុងគោលបំណងដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចគយចល័តតំបន់០៦ ក្នុងរឿងឃាត់រថយន្តដឹកផ្លែឈើចំនួន០២គ្រឿង ដែលមានផ្ទុកផ្លែឈើប្រមាណជាង៥០តោន ដើម្បីពិនិត្យរកឯកសារនាំចូល និងលិខិតបញ្ជាក់ពីមន្ត្រី(ក.ប.ប)ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ដើម្បីធានានូវសុវត្ថិភាព បន្លែផ្លែឈើ គ្មានគីមី ធ្វើឲ្យក្រុមឈ្មួញវៀតណាមក្តៅក្រហាយ។

ទាក់ទិនករណីនេះ មន្ត្រីគយចល័តបានថ្លែងប្រាប់ឲ្យដឹងថា កម្លាំងមន្ត្រីគយចល័តតំបន់៦ ដែលដឹកនាំដោយលោកព្រាប គារ៉ាត បានចាប់ឃាត់រថយន្ដ ដឹកផ្លែឈើចំនួន០២គ្រឿងទី១, ម៉ាកហីយិនដាយ (Hyundai )ពាក់ស្លាកលេខ ព្រះសីហនុ 3A-3247 និងទី២,ម៉ាកហីយិនដាយGS ពាក់ស្លាកលេខក.7976 ភព3ដឹកផ្លែឈើរាប់សិបតោន នាំចូលមកតាមច្រកបុសមនខេត្តស្វាយរៀង ដោយមិនមានបង្កាន់ដៃបង់ពន្ធនាំចូលអ្វីទាំងអស់។
ប្រភពដដែលបន្តទៀតថាករណីឃាត់រថយន្តដឹកផ្លែឈើនេះ ធ្វើឡើងនៅថ្ងៃទី២១ កក្កដា ឆ្នាំ២០២០ វេលាម៉ោង១០យប់ស្ថិតនៅភូមីពោធិ៍ឃុំដូនកឹងស្រុកកំចាយមារខេត្ត ព្រៃវែងហើយបានដោះលែងវិញនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី២២កក្កដា២ ០២០។នៅព្រឹកថ្ងៃទី២៥កក្កដា២០២០ក្រុមឈ្មួញវៀតណាមម្នាក់ក្នុងចំណោម០៥នាក់មានឈ្មោះខ្មែរ ឈ្មោះគង់ ភេទប្រុសអាយុ៤៥ឆ្នាំបាន ឲ្យដឹងថាការចាប់ឃាត់រថយន្តដឹកផ្លែឈើនេះបានធ្វើឲ្យខូចផ្លែឈើ ស្ទើតែទាំងអស់ ក្នុងនោះមានផ្លែទៀប មៀន និងសាវម៉ៅ ។

ប្រភពដ៏ដែលបន្តទៀតថា តម្លៃមៀន បោះដុំ បើនៅល្អ លក់បានក្នុង១គីឡូតម្លៃ៤ពាន់ទៅ៥,២០០រៀល ដល់ពេលខូចលក់ឡាយឡុង១គីឡូបានតែ១,០០០រៀលប៉ុណ្ណោះទើបខ្លួននាំគ្នាទៅតុលាការខេត្តព្រៃវែងដើម្បីដាក់ពាក្យបណ្តឹងកាលពីព្រឹកថ្ងៃទី២៤កក្កដា២០២០ ក៏ប៉ុន្តែក្រោយមកបានដកពាក្យបណ្តឹងវិញ។

ទាក់ទិនករណីខាងលើនេះលោកព្រាប គារ៉ាត ប្រធានគយចល័ត្រតំបន់៦បានបញ្ជាក់ឲ្យដឹងថា ការចាប់ឃាត់រថយន្តដឹកផ្លែឈើនេះគឺដើម្បីពិនិត្យលើលិខិតនាំចូលនិងរឹតបន្តឹងការបង់ពន្ធដើម្បីបង្កើនចំណូលពន្ធក្នុងពេលមានវិបត្តិកូវីដ-១៩។ហើយក្រោយពីធ្វើការឃាត់រថយន្តពិនិត្យឯកសាររួចលោកបានធ្វើកិច្ចសន្យា ណែនាំ និងសំណូមពរចំពោះអាជីវករនាំចូលទាំងអស់ សូមមេត្តាធ្វើការបង់ពន្ធឲ្យបានត្រឹមត្រូវ មុននឹងនាំចូលទំនិញ។
ចែករំលែកព័តមាននេះ